សុខភាព
ហេតុអ្វីការធ្វើតេស្តឈាមទារក មានសារៈសំខាន់ចំពោះទារកទើបកើត?
ការធ្វើតេស្តឈាមទារក ដើម្បីរកជំងឺកង្វះអ័រមូនទីរ៉ូអ៊ីតពីកំណើត គឺការធ្វើតេស្តឈាមតាមរយៈការជួសកែងជើងទារក ហើយជាវិធីសាស្ត្រដ៏សាមញ្ញមួយ ដោយយកឈាម១-២តំណក់ពីកែងជើងទារក ហើយទារកមិនទទួលការឈឺចាប់ទេ ព្រោះកន្លែងនៅកែងជើងជាកន្លែង ដែលយកឈាមមិនឲ្យទារកឈឺ។ តាមរយៈការពិនិត្យដ៏សាមញ្ញនេះ ទារកអាចរួចផុតពី ពិការភាពកាយសម្បទា និងស្មារតី។

១) ហេតុអ្វីការធ្វើតេស្តនេះ មានសារៈសំខាន់ចំពោះទារកទើបកើត?
– ការធ្វើតេស្តនេះ មានសារៈសំខាន់ណាស់ ព្រោះជំងឺនេះ អាចធ្វើរោគវិនិច្ឆ័យតាមតែរយៈការយកឈាមទារកទៅពិនិត្យមើល ព្រោះរោគសញ្ញានៃជំងឺនេះស្តែងចេញមកនៅពេលទារកអាយុចាប់ពី ៣អាទិត្យ ទៅ ១ខែ ហើយរោគសញ្ញានោះ ក៏មានចេញឲ្យច្បាស់ ដែលអាចធ្វើឲ្យគ្រូពេទ្យចាប់អារម្មណ៍នៅពេលពិនិត្យសុខភាពទារកច្បាស់។
– ការពិនិត្យឈាមទារកទាក់ទងនិងការព្យាបាល ព្រោះថាបើទារកព្យាបាលទាន់ពេលវេលា លទ្ធផលទទួលបាលផលល្អ គឺទារកអាចរួចផុតពីពិការភាពប្រាជ្ញា និងស្មារតី។

២) ការធ្វើតេស្តត្រូវធ្វើយ៉ាងដូចម្តេច?
ការធ្វើតេស្តដោយប្រើវិធីសាស្ត្រដ៏សាមញ្ញមួយ គឺយកឈាមពីការជួសកែងជើងទារក ១ទៅ២ដំណក់ ទៅផ្តិតលើក្រដាស។ ក្រដាសតេស្តត្រូវទុកដាក់ឲ្យបានល្អរយៈពេល ២៤ម៉ោង ឲ្យស្ងួតរួចយកទៅដាក់នៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិនិត្យមើល។

៣) ការធ្វើតេស្តនេះ ត្រូវធ្វើនៅពេលណា?
ការធ្វើតេស្តនេះ មានប្រសិទ្ធភាពល្អ គឺធ្វើនៅចន្លោះទារកមានអាយុចាប់ពី ៤៨ម៉ោង ទៅ ៧២ម៉ោង ក្រោយកើត។
៤) តើពេលណាយើងអាចដឹងពីលទ្ធផលនៃការធ្វើតេស្តនេះ?
លទ្ធផលអាចទទួលបានក្នុងរយៈពេល៥ថ្ងៃនៃធ្វើការ។
– លទ្ធផលវិជ្ជមានៈ មានន័យថា ទារកប្រឈមនឹងជំងឺមេតាបូលិកខ្ពស់
– លទ្ធផលអវិជ្ជមានៈ មិនន័យថា ទារកមិនប្រឈមនឹងជំងឺមេតាបូលិកទេ

៥) អ្វីដែលគួរធ្វើបន្ទាប់ពីលទ្ធផលវិជ្ជមាន?
បើលទ្ធផលតេស្តបង្ហាញថា វិជ្ជមាន យើងត្រូវធ្វើតេស្តម្តងទៀត ដើម្បីបញ្ជាក់ពីលទ្ធផលតេស្តជាលើកទី២ និងដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។ ការព្យាបាលជំងឺមេតាបូលិកមានរយៈពេលយូរ ហើយការតាមដានក៏ដូចគ្នាដែរ ដែលជាលទ្ធផលកូនរបស់លោកអ្នក មានប្រាជ្ញាស្មារតីឆ្លាតវៃដូចធម្មតា។

សូមយកចិត្តទុកដាក់ចំពោះបុត្រធីតាលោកអ្នក ជៀសវាងកើតជំងឺមេតាបូលិកនេះ និងហួសពេលវេលា។“ផ្នែកសម្រាល និងផ្នែកសង្គ្រោះទារក នៃមន្ទីរពេទ្យកាល់ម៉ែតមានក្រុមគ្រូពេទ្យជំនាញ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ ត្រៀមជួយសង្គ្រោះកូនរបស់លោកអ្នក ប្រកបដោយជោគជ័យ និងទំនុកចិត្តខ្ពស់”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អាហារសម្រាប់ស្ត្រីមានផ្ទៃពោះ!

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា