Connect with us

សុខភាព

ទម្លាប់ ៤ យ៉ាង​មាន​គ្រោះថ្នាក់​ដល់​សុខភាព​តែ​យើង​មិន​បាន​ចាប់អារម្មណ៍

បានផុស

នៅ

សុខភាព​ជា​អ្វីគ្រប់យ៉ាង។ បើទម្លាប់ប្រចាំថ្ងៃរបស់យើងល្អ នឹងផ្ដល់ផលល្អដល់សុខភាព ប៉ុន្តែ​បើ​ទម្លាប់​អាក្រក់ទំាងមិនដឹងខ្លួន​រឿងមិនល្អសម្រាប់យើងនៅចំពោះមុខ។

ទាំងនេះ​ជាទម្លាប់ ៤ យ៉ាង​ដែល​យើង​តែងតែ​ធ្វើ​រាល់ថ្ងៃ តែ​មិន​ដឹង​ថា​វា​គ្រោះថ្នាក់​យ៉ាង​ណា​ឡើយ៖

១. ផឹក​ភេសជ្ជៈ​ពី​ដប​ប្លាស្ទិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារធាតុ​ប្លាស្ទិក​ពុល​តូចៗជាច្រើន ត្រូវបានគេរកឃើញនៅក្នុងដបប្លាស្ទិច ដែល​ពួកវា​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស។ សារជាតិទាំងនេះអាចធ្វើឲ្យកាត់បន្ថយការលូតលាស់ បង្កើន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន ប៉ះពាល់​ដល់​ប្រព័ន្ធប្រសាទ និង​ប្រព័ន្ធភាព​ស៊ាំ ប៉ះពាល់​ដល់ ប្រដាប់​ភេទ​បុរស និង​បង្កើន​ជំងឺបេះដូងផងដែរ។ ដបទាំងនោះមានផល​ប៉ះពាល់កាន់តែធ្ងន់ធ្ងរ​ដល់​កុមារតូចៗ​ជាង​ក្រុមមនុស្សដទៃ។

២. ញ៉ាំ​អាហារក្នុងកញ្ចប់ស្រាប់

ម្ហូបដែលគេ​ខ្ចប់​ស្រាប់ មានសារធាតុចិញ្ចឹមតិចជាងម្ហូបស្រស់ ហើយ​ភាគច្រើន​អាចបង្កើតជា​ជំងឺ​មហារីក​បាន ដោយសា​រវាត្រូវបានគេចម្អិននៅសីតុណ្ហភាពខ្ពស់ពេក។ អាហារ​ទាំង​នោះ​ក៏​មាន​សារធាតុ​អាក្រក់​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម​បានទៀតផង។

៣. ទប់​ការ​កណ្ដាស់

កា​រទប់​កណ្ដាស់ អាចធ្វើឲ្យយើងប្រឈមនឹងការផ្ទុះសន្ទះត្រចៀក ដោយសារ​ខ្យល់​ដែល​កណ្ដាស់​នោះ នឹង​ត្រូវបញ្ជូនទៅស្លឹកត្រចៀករបស់យើង។ ការ​ព្យាយាម​ទប់​កណ្ដាស់​អាច​ធ្វើ​ឲ្យ​ឡើង​សសៃ​ឈាម​នៅ​ក្នុងភ្នែក ច្រមុះ និងស្លឹកត្រចៀក ហើយអាចផ្ទុះបាន។

៤. មិនបានប្តូរ​ស្រោមខ្នើយ

រៀងរាល់យប់នៅពេលគេង ខ្នើយរបស់យើងបានស្រូបយកស្បែក សក់ និងជាតិប្រេងក្នុងខ្លួន ដែល​អាច​ទាក់ទាញ​ចៃ និងធូលីដី​ឲ្យ​លូតលាស់នៅលើខ្នើយ និង​អាច​ធ្វើ​ឲ្យ​យើង​មាន​អាឡែហ្សី​ស្បែកបាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖ដឹងប្រភេទ​ក្រុម​ឈាម​ អាច​ទាយ​ដឹង​ពី​ហានិភ័យ​សុខភាព

ចុចអាន៖លែង​ភ័យ​ថ្នល់ជាតិ បើហាត់ប្រាណ​ចលនាទាំង​៤​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម