Connect with us

ព័ត៌មានជាតិ

កាន់តែពិសេស ពិព័រណ៍សៀវភៅឆ្នាំនេះមានការសម្តែងល្ខោនស្រមោលស្បែក

បានផុស

នៅ

ក្រោយអាក់ខានក្នុងអំឡុងវិបត្តិកូវីដ១៩ កាលពីពេលកន្លងទៅ ព្រឹត្តិការណ៍ពិព័រណ៍​សៀវភៅ​​នៅឆ្នាំនេះ កាន់តែពិសេសជាងមុន ដោយសារតែមានឈុតឆាកសម្តែង​សិល្បៈវប្បធម៌ខ្មែរ​ដ៏កម្រ គឺល្ខោនស្រមោលស្បែកតូច នារសៀលថ្ងៃទីពីរ ពោលគឺថ្ងៃទី១០ ធ្នូ ឆ្នាំ២០២២ ។


កម្មវិធីពិព័រណ៍សៀវភៅលើកទី៩ នឹងប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃ ក្នុង​បរិវេណបណ្ណាល័យជាតិ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ៧ព្រឹក ដល់ម៉ោង ៧ល្ងាច អាចចូលរួមដោយសេរី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីកញ្ញា ងិន ម៉ិសស៊ែល អ្នកសម្របសម្រួលស្តង់ពិព័រណ៍សៀវភៅ នេះជាលើកទី១ហើយ ដែលកម្មវិធីពិព័រណ៍សៀវភៅ បានរៀបចំឱ្យមានការសម្តែងល្ខោនស្រមោលស្បែកតូច ហើយពិព័រណ៍សៀវភៅលើកទី៩នេះ មានស្តង់សៀវភៅរហូតដល់ ១៩៨ស្តង់ ចូលរួម គឺច្រើនជាងបណ្តាឆ្នាំមុនៗ ដោយក្នុងនោះក៏មានតន្ត្រីសម័យកំដរកម្មវិធី រយៈពេល ៣ថ្ងៃនេះផងដែរ។

ស្តង់ទាំងអស់នោះ មានការចូលរួមពីគ្រឹះស្ថានសៀវភៅ និងអ្នកនិពន្ធជាច្រើន ដើម្បីផ្តល់ជូនជម្រើសនៃការអាន កាន់តែសម្បូរបែប រួមមានសៀវភៅទស្សនៈ ចំណេះដឹងទូទៅ ក៏ដូចជាប្រលោមលោក រឿងផ្សេង-ល-។

ការសម្ពោធបើកកម្មវិធី ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២២ ធ្វើឡើង ក្រោមប្រធានបទ “មួយថ្ងៃអាន មួយថ្ងៃដឹង” នឹងមានការចូលរួមដល់ទៅ ៣ក្រសួង ដោយមានវត្តមានរបស់បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ៕

អត្ថបទដោយ ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម១០ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម