ព័ត៌មានជាតិ
ចំនួននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ក្នុងខេត្តកំពង់ធំ មានការកើនឡើង
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក ជា ពុំ ប្រធានលេខធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ លើកឡើងថា ចំនួនប្រជាពលរដ្ឋដែលមកពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅក្នុងខេត្ត មានការឡើង ដែលនេះបញ្ជាក់ថា ប្រជាពលរដ្ឋមានការយល់ដឹងអំពីតួនាទីជាពលរដ្ឋល្អ និងបានអនុវត្តន៍កាតព្វកិច្ចក្នុងការត្រៀមខ្លួនជ្រើសរើសតំណាងដឹងនាំប្រទេស ស្របតាមចន្ទៈរបស់ពួកគាត់ ដែលនឹងស្តែងចេញតាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០២៣ ខាងមុខ។

លោកបញ្ជាក់ថា ការិយាល័យចុះឈ្មោះបោះឆ្នោតមានទីតាំងនៅតាមសាលាឃុំ សង្កាត់ និងតាមភូមិ នៅក្នុងខេត្តកំពង់ធំ សរុបចំនួន១.១៥២ការិយាល័យ ដែលបានចាប់ផ្តើមដំណើរការពិនិត្យ និងចុះឈ្មោះឆ្នោត ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតមកដល់ត្រឹមព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ មានប្រជាពលរដ្ឋមកចុះឈ្មោះថ្មីចំនួន ២៨.៩៥៧នាក់ ស្មើរនឹង១៥៥.៣៣% ធៀបចំនួនប្រជាពលរដ្ឋប៉ាន់ស្មានដែលអាចចុះឈ្មោះបាន ក្នុងនោះប្រជាពលរដ្ឋអាយុ១៨ ឆ្នាំឡើង មានចំនួន៩០.០៥% , ប្រជាពលរដ្ឋផ្ទេរឈ្មោះមកពីក្រៅចំនួន៦.០១៩នាក់, ប្តូរការិយាល័យក្នុងឃុំ សង្កាត់ ចំនួន៣.១៧២នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយសារផ្លាស់ចេញ មរណៈភាព ដកសិទ្ធិ សរុបចំនួន ១៣.១៤៨នាក់៕
អត្ថបទ៖ ឈាង មករា





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ