KPT+
មុខរបរចម្លែក ៤ប្រភេទ អាចរកចំណូលបានខ្ពស់ សឹងមិនគួរឱ្យជឿ
ស្តាប់ហាក់ដូចជាអស់សំណើចបន្តិច ប៉ុន្តែតម្រូវការរបស់សង្គមសម័យទំនើប ពិតជាមានការងារចម្លែកៗមួយចំនួន ដែលប្រិយមិត្តទំនងមិនធ្លាប់ដឹងនៅឡើយ ខណៈការងារទាំងនោះអាចរកចំណូលបានរហូតដល់រាប់រយដុល្លារឯណោះ។
១. ស៊ីឈ្នួលឱប
ការឱបគឺជាឱសថដ៏កក់ក្តៅអាចព្យាបាលចិត្តឯកោ និងមនុស្សរងសម្ពាធច្រើនក្នុងជីវិតប្រចាំថ្ងៃ។ នៅប្រទេសជប៉ុន សេវាកម្មនេះបានកើតយូរឆ្នាំមកហើយ ដោយកូនឈ្នួលត្រូវផ្តល់ការឱបដើម្បីលួងលោម សម្ដែងការយល់ចិត្ត និងចែករំលែកទុក្ខវិបត្តិជាមួយអតិថិជន។ តម្លៃនៃសេវាឱបអាចឡើងដល់ជាង ៨០ដុល្លារ ក្នុងមួយម៉ោង។ យ៉ាងណាមិញ ទាំងអតិថិជន និងអ្នកស៊ីឈ្នួលឱប ត្រូវគោរពតាមបទប្បញ្ញត្តិនៃកិច្ចសន្យាដែលបានចែង ហាមលើសពីការកំណត់ ពុំនោះនឹងកើតបញ្ហាជាមួយគ្នា។
២. ស៊ីឈ្នួលយំ
នៅពេលប្រិយមិត្តឮអំពីអាជីពនេះលើកដំបូង ប្រិយមិត្តប្រហែលជាមានអារម្មណ៍អស់សំណើចបន្តិច តើហេតុអ្វីបានជាត្រូវចំណាយលុយដើម្បីធ្វើឱ្យអ្នកដទៃយំទៅវិញ? ទោះមុខរបរនេះហាក់ចម្លែក ប៉ុន្តែវាបានកើតឡើងនៅក្នុងប្រទេសចិន និងឥណ្ឌារួចមកហើយ។ ជាទូទៅ ពេលម្ចាស់ដើមបុណ្យចង់រៀបចំពិធីបុណ្យសពដ៏ធំ ប៉ុន្តែមិនសូវមានសាច់ញាតិ ពួកគេនឹងជួលមនុស្សមកកាន់ទុក្ខ និងក្លែងធ្វើជាយំឱ្យអឺងកងពេញរោងបុណ្យ។
ការងារនេះអាចប្រាក់ចំណូលខ្ពស់គួរសម ដែលតម្លៃប៉ាន់ស្មានមានប្រហែល ២៥,០០០ដុល្លារ ក្នុងមួយឆ្នាំ ប៉ុន្តែមិនមែនគ្រប់គ្នាអាចធ្វើការងារនេះប្រកបដោយវិជ្ជាជីវៈនោះទេ ព្រោះអ្នកខ្លះសម្ដែងកើតទុក្ខមិនបានល្អ ក៏ពុំមានគេជួលដែរ។
៣. ស៊ីឈ្នួលធ្វើជនទីបី
ប្រិយមិត្តប្រហែលជាធ្លាប់តែឮថា ស្នេហាមានអ្នកទី៣ជ្រៀតជ្រែក ទើបទំនាក់ទំនងបែកបាក់ តែនៅប្រទេសប្រេស៊ីល ជនទី៣ ដែលជ្រែកក្នុងជីវិតគូខ្លះ គឺត្រូវបានសាមីខ្លួនម្ខាងទៀត ជួលមកសម្ដែងប៉ុណ្ណោះ។
នៅប្រេស៊ីល អតិថិជនដែលជួលសេវាកម្មចម្លែកនេះ ជាធម្មតាជាសាមីខ្លួនខាងស្រីដែលនាងមានបំណងចង់ឱ្យស្រីស្អាតម្នាក់ចូលទៅចែចង់មិត្តប្រុសរបស់ពួកនាង ដើម្បីសាកល្បងភាពស្មោះត្រង់របស់គាត់។
អ្នកដែលទទួលធ្វើការងារនេះនឹងមានភារកិច្ចប្រមូលភស្តុតាងនៃការផិតក្បត់ផ្ញើទៅអតិថិជន ដោយចំណូលមិនមានស្ថិរភាពទេ អាស្រ័យលើទឹកចិត្តរបស់អតិថិជន ប៉ុន្តែចំណូលជាមធ្យមអាចទទួលបានពី ៨០០-១,០០០ដុល្លារ។
៤. អ្នកថែទាំទីបញ្ចុះសព
នៅក្នុងប្រទេសចិន ការងារជាអ្នកថែទាំទីបញ្ចុះសព ហាក់មិនសូវពេញនិយមពិតមែន ប៉ុន្តែចំណូលដែលទទួលបានក៏គួរសមដែរ ដែលក្នុងមួយខែ កូនឈ្នួលអាចរកបានជាង ៥០០ដុល្លារ។ ជាទូទៅម៉ោងធ្វើការចាប់ផ្ដើមពីម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច ប៉ុន្តែគ្មានថ្ងៃសម្រាកចុងសប្ដាហ៍ ឬបុណ្យទានឡើយ។ ទោះជាយ៉ាងណា មិនមែនគ្រប់គ្នាសុទ្ធតែអាចក្លាយជាអ្នកថែទាំទីបញ្ចុះសពបានទេ ព្រោះអ្នកប្រកបរបរនេះ ត្រូវចេះប្រើកុំព្យូទ័រស្ទាត់ និងមានសញ្ញាប័ត្រផ្នែកគ្រប់គ្រងពិធីបុណ្យសពទំនើប ទើបអាចធ្វើការនេះបាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រពៃណីចម្លែក! គាស់សាកសពមករាំដង្ហែ ដើម្បីអបអរដល់អ្នកស្លាប់
ចុចអាន៖ កុលសម្ព័ន្ធព្រៃអាម៉ាហ្សូន បរិភោគធាតុអ្នកស្លាប់ ដោយសារជំនឿម្យ៉ាង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ