Connect with us

ព័ត៌មានជាតិ

រាជបណ្ឌិត្យ​សភាកម្ពុជា​បញ្ជូន​អ្នក​សិក្សា​ស្រាវជ្រាវ​០៣​រូប ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាធារណរដ្ឋ​កូរ៉េ (​ប្រទេស​កូរ៉េខាងត្បូង​)

បានផុស

នៅ

នៅ​ឆ្នាំ​២០២២​នេះ រាជបណ្ឌិត្យសភាកម្ពុជា​បាន​បញ្ជូន​បេក្ខជន និង​បេ​ក្ខ​នារី ចំនួន​៣​រូប ក្នុងចំណោម​បេក្ខជន បេ​ក្ខ​នារី​ជាច្រើន​ដែល បាន​ឆ្លងកាត់​ការ​ប្រឡង​និង​សម្ភាសន៍ ទៅ​សិក្សា​បន្ត​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​កូរ៉េ (KDI) ដែល​ជា​ដៃគូ​សហការ​ជាមួយ NRC​។ បេក្ខជន បេ​ក្ខ​នារី ទាំង​៣​រូប ដែល​បាន​ជាប់​ជា​ស្ថាពរ​មាន​៖

១- គិ​ន ទេព​មុនីនាថ ភេទ​ស្រី ជាប់​ស្ថាពរ ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជំនាញ​គោលនយោបាយ​អភិវឌ្ឍន៍​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២- ថោង ពៅ​ពិសា ភេទ​ស្រី ជាប់​ស្ថាពរ ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជំនាញ​គោលនយោបាយ​សាធារណៈ​

៣- ផល្លា លៀង​ហៃ ភេទ​ប្រុស ជាប់​ស្ថាពរ ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ គោលនយោបាយ​សាធារណៈ​

​រាជបណ្ឌិត្យសភាកម្ពុជា​សូម​ចូលរួម​អបអរសាទរ​ជាមួយ​ប្អូនៗ​ដែល​បាន​ជាប់​ជា​ស្ថាពរ និង​លើកទឹកចិត្ត​ឱ្យ​ប្អូនៗ​ខិតខំ​ប្រឹងប្រែង​បន្តទៀត​។

សូម​បញ្ជាក់​ថា រាជបណ្ឌិត្យសភាកម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​ការស្រាវជ្រាវ​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម នៃ​សាធារណរដ្ឋ​កូរ៉េ (NRC) លើ​ការបណ្តុះ​បណ្តា​សមត្ថភាព​ធនធានមនុស្ស និង​អ្នកសិក្សា​ស្រាវជ្រាវ​វ័យក្មេង កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​។

​នៅ​ឆ្នាំ​២០២៣ ខាងមុខ រាជបណ្ឌិត្យសភាកម្ពុជា នឹង​បន្ត​បេសកកម្ម​របស់​ខ្លួន​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​ការ​ផ្ដល់​អាហារូបករណ៍ ដល់​មន្ត្រី និង និស្សិត ដែលមាន​បំណង​ចង់​សិក្សា​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​សាធារណរដ្ឋ​កូរ៉េ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម