ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យអង្គការសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ ចុះពិត្យ និងព្យាបាលជំងឺទូទៅដល់មន្រ្តីនៃស្នងការខេត្តកំពង់ធំ
ក្រុមគ្រូពេទ្យអង្គការសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ ចុះពិនិត្យ និងព្យាបាលជំងឺទូទៅដល់មន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រមាណជាង៤៣០នាក់ លើជំងឺទូទៅ ជំងឺភ្នែក ច្រមុះ ត្រចៀក រោគស្រ្តី និងវះកាត់តូច។ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅស្នងការនគរបាលខេត្តកំពង់ធំ រៀបចំកម្មវិធីបិទបេសកម្មពិនិត្យ និងព្យាបាលជំងឺទូទៅដល់មន្រ្តីនគរបាលខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លើកឡើងថា ការពិនិត្យ និងព្យាបាលជំងឺជូនដល់មន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្ត មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២២។ ក្នុងរយៈពេលបីថ្ងៃនេះ ក្រុមគ្រូពេទ្យអង្គការសហប្រតិបត្តិការវេជ្ជសាស្ត្រអន្តរជាតិ បានធ្វើការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ លើកងកម្លាំងបានសរុប៤៣២នាក់ ដែលក្នុងនោះ ពិនិត្យជំងឺទូទៅ ចំនួន ២០០ នាក់, ជំងឺរោគស្ត្រីចំនួន ៣៤ នាក់ និងពិនិត្យភ្នែក ច្រមុះ ត្រចៀកចំនួន ១៩៨ នាក់។ សកម្មភាពនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងក្រុមស្ម័គ្រចិត្តគ្រូពេទ្យអន្តរជាតិ ជាមួយរាជរដ្ឋាភិបាល ដែលជួយផ្តល់សេវាសុខភាព ជូនកងម្លាំងដើម្បីស្វែងយល់ពីស្ថានភាពជំងឺ ការថែទាំ ព្យាបាលបានទាន់ពេលវេលា,ជួយលើកស្ទួយ ដល់ជីវភាពកងកម្លាំងកាត់បន្ថយការចំណាយក្នុងគ្រួសារ ជួយសម្រាលបន្ទុកចំណាយរបស់រាជរដ្ឋាភិបាលផងដែរ។
លោកឧត្តមសេនីយ៍ត្រី លើកឡើងទៀតថា ក្នុងនាមលោកឧត្តមសេនីយ៍ទោស្នងការរងខេត្ត សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលា និងថវិការផ្ទាល់ដើម្បីចុះមកពិនិត្យព្យាបាលជំងឺជូនកងកម្លាំងស្តែងចេញពីសេចក្តីស្រឡាញ់ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា និន្នាការនយោបាយណាមួយឡើយ។ ប៉ន្តែសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពសុខដុមរមនា ក្នុងសហគមន៍តាមរយៈការផ្ដល់សេវា សុខភាពសាធារណៈដោយឥតគិតថ្លៃព្រោះថាបញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងការអភិវឌ្ឍសង្គមជាតិ៕
អត្ថបទ៖ ឈាង មករា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់