Connect with us

ព័ត៌មានជាតិ

​សម្ដេច​តេ​ជោ ​ផ្ញើ​សារ​រំលែកទុក្ខ​ជា​មួយ​រដ្ឋាភិបាល​​វៀតណាម

បានផុស

នៅ

​សម្ដេច​អគ្គ​មហា សេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើសារ លិខិត​ថ្លែង​អំណរគុណ នាយករដ្ឋមន្ត្រី វៀតណាម ដែល​បាន​ផ្ញើ​សារ​ចូលរួម​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​កម្ពុជា​ដែល​ទទួល​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង ។

​ជា​មួយ​គ្នា​នេះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ចូលរួម​សោក​សង្រេង​ចំពោះ​ការ​បាត់ បង់​ជីវិត​និង​បាត់​ខ្លួន​របស់​ប្រជាជន​វៀតណាម ក្នុង​គ្រោះធម្មជាតិ​ថ្មីៗ​នេះ​ ផងដែរ។

ក្នុង​សារ​លិខិត​របស់​សម្ដេច​តេជោ ផ្ញើទៅ​​លោក ង្វៀង សួនហ្វុក កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ មាន​ខ្លឹមសារ​ទាំង​ស្រុង​ថា «ខ្ញុំ​មាន​សេចក្ដី​សោក​សង្រេង​យ៉ាង​ខ្លាំង​ដែល​បាន​ទទួល​ព័ត៌មាន​អំពី​ការ​បាត់បង់​ជីវិត​និង​ការ​បាត់ខ្លួន​ប្រជាជន​ជា​ច្រើន​នាក់​ ក៏​ដូច​ជា​ការ​ខូចខាត​ផល​ដំណាំ​និង​ទ្រព្យសម្បត្តិ​ធ្ងន់ធ្ងរ​នៅ​ភាគ​កណ្ដាល​​និង​តំបន់​ខ្ពង់រាប​កណ្ដាល ជា​ពិសេស​នៅ​ខេត្ត​​ធឿ​ធាន​ហ្វេ និងខេត្តក្វាងជិ នៃ​ប្រទេស​វៀតណាម ដោយសារ​ទឹក​ជំនន់​និង​ការ​បាក់​ដី​ដែល​បង្ក​មក​ពី​ព្យុះ​លីនហ្វា និងណាងកា នាពេលថ្មីៗនេះ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោ ហ៊ុន សែន បានបន្តថា «ក្នុង​គ្រា​ដ៏​លំបាក​និង​សោកសៅ​នេះ តាង​នាម​រាជ​រដ្ឋាភិបាល​និងប្រ​ជា​ជន​​កម្ពុជា​ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ជូន ចំពោះ​ឯកឧត្តម​ និងប្រជាជនវៀតណាម ជាពិ​សេស​ក្រុម​គ្រួសារ​នៃ​សព​និង​ជន​រងគ្រោះ​នៅក្នុង​គ្រោះ​មហន្តរាយ​ធម្មជាតិ ដ៏អាក្រក់នេះ»។

សម្ដេច​​នាយករដ្ឋមន្ត្រី បាន​បង្ហាញ ការ​ជឿ​ជាក់​ថា ក្រោមការដឹកនាំដ៏​ខ្លាំងក្លា​របស់​លោក​នាយករដ្ឋ​មន្ត្រី ង្វៀង សួនហ្វុក ប្រទេស​វៀតណាម នឹងបានប្រសើរឡើង​វិញ ពីការខូចខាតដែលបង្កមកពីគ្រោះធម្ម ជាតិ​នៅ​ក្នុងពេលឆាប់ៗខាងមុខនេះ។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ លោក ង្វៀង សួនហ្វុក នាយករដ្ឋមន្ត្រី វៀត​ណាម ផ្ញើសារ​លិខិត​សួរ​សុខទុក្ខ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​គ្រោះ​ទឹក​ជំនន់​នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោកមាន​ក្តី​ជឿជាក់​មុតមាំ​ថា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពី សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ប្រជាជន​កម្ពុជា នឹង​ជម្នះ​លើ​ការ​លំបាក​ទាំងនេះ និង​រក​ជីវភាព​ប្រក្រតី​ឡើង​វិញ នាពេល​ឆាប់ៗដ៏ខ្លីខាងមុខ៕

អត្ថបទ ៖ ដោយៈណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច២៤ ម៉ោង មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

Sokha Hotels

ព័ត៌មានពេញនិយម