Connect with us

កីឡា

យប់​នេះ កម្ពុជា​ប៉ះ​ម៉ាឡេស៊ី​​ក្នុង​ជំនួប​មិត្តភាពលើក​ទី​៧​

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​វេលា​ម៉ោង​៨​យប់​នេះ​នៅ​កីឡដ្ឋាន​ក្នុង​ទី​ក្រុង​កូឡាឡាំពួរ។

លោក Hirose Ryu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ លោក Hirose Ryu បាន​និយាយ​ថា សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ​ពិត​ជា​សំខាន់​សម្រាប់​លោក​ត្រៀម AFF Cup ហើយ​ក៏​​​ចង់​​ទទួល​បានលទ្ធផល​ល្អ​ដែរ។ យ៉ាង​ណា លោក​គ្មាន​ពេល​វេលា​​ច្រើន​ក្នុង​ការ​ប្រមូល​ផ្តុំ​ជម្រើស​ជាតិ​​ហ្វឹក​ហាត់​ទេ​ពោល​គឺ​ចេញ​បញ្ជី​ឈ្មោះ​ភ្លាម ធ្វើ​ដំណើរ​ទៅ​​ប្រទេស​ម៉ាឡេស៊ី​តែ​ម្តង។

ចំណែលលោក Kim Pan Gon គ្រូ​បង្វឹក​ជម្រើស​ជាតិ​ម៉ាឡេស៊ី បាន​និយាយ​ថា លោក​ទើប​តែ​ប្រមូល​ផ្តុំ​កាល​ពី​ដើម​សប្តាហ៍​នេះ​ដោយ​បាន​ជ្រើស​រើស​កីឡាករ​ថ្មី​មួយ​ចំនួន និង​ឲ្យ​ពួក​គេ​ហ្វឹក​ហាត់​ស្ទីល​លេង​ប្លែក ដូច្នេះ​ជឿ​ជាក់​ថា ការ​ប្រកួតយប់​នេះ​នឹង​មាន​អ្វី​ថ្មី និង​ពិសេស​ប្លែក​សម្រាប់​អ្នក​គាំទ្រ។

លោក Kim Pan Gon

ប្រវត្តិ​ជួប​គ្នា​កន្លង​មក​រវាង​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី និង កម្ពុជា​ ទាំង​ក្នុង​ពាន​រង្វាន់​ផ្លូវ​ការ និង​មិត្តភាព​អន្តរជាតិ​គឺ​១៤​ដង​ក្នុង​ប្រវត្តិ​សាស្ត្រ​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៦​មក។ ក្រុម​ទាំង​ពីរ​ធ្លាប់​​ជួប​គ្នា​​មិត្តភាព​អន្តរជាតិ​៦​ដង ហើយ​យប់​នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​៧​សម្រាប់​មិត្តភាព​។ សម្រាប់​មិត្តភាព​ កម្ពុជា​មិន​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​ម៉ាឡេស៊ី​សោះ។ ចំពោះ​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ផ្លូវ​ការ​វិញ​​៨​ដង (សម្រាប់​តែ​ឈុត​ធំ) គឺ​កម្ពុជា​ឈ្នះ២​ដង ម៉ាឡេស៊ី​ឈ្នះ​​៥​ដង និង​ស្មើ​១​ដង។

ខាង​ក្រោម​ជា​ប្រវត្តិ​ជួប​គ្នា​រវាង​កម្ពុជា និង​ម៉ាឡេស៊ី

  • ឆ្នាំ​១៩៥៧៖ កម្ពុជា ១-៣ ម៉ាឡេស៊ី មិត្តភាព​
  • ឆ្នាំ​១៩៦១៖ ម៉ាឡេស៊ី ៤-០ កម្ពុជា មិត្តភាព
  • ឆ្នាំ​២០០២៖ ម៉ាឡេស៊ី ៥-០ កម្ពុជា មិត្តភាព
  • ឆ្នាំ​២០០៧៖ ម៉ាឡេស៊ី ៦-០ កម្ពុជា មិត្តភាព
  • ឆ្នាំ​២០១៤៖ ម៉ាឡេស៊ី ៤-១ កម្ពុជា មិត្តភាព
  • ឆ្នាំ​២០១៨៖ កម្ពុជា ១-៣ ម៉ាឡេស៊ី មិត្តភាព
  • ឆ្នាំ​១៩៥៦៖ ម៉ាឡេស៊ី ៩-២ កម្ពុជា ពាន AFC Asian Cup
  • ឆ្នាំ​១៩៥៦៖ កម្ពុជា ៣-២ ម៉ាឡេស៊ី ពាន AFC Asian Cup
  • ឆ្នាំ​១៩៧០៖ កម្ពុជា ១-១ ម៉ាឡេស៊ី ពាន King’s Cup
  • ឆ្នាំ​១៩៧០៖ កម្ពុជា ២-០ ម៉ាឡេស៊ី ពាន Asian Games
  • ឆ្នាំ​២០០០​៖ ម៉ាឡេស៊ី ៣-២ កម្ពុជា ពាន AFF Cup
  • ឆ្នាំ​២០១៦៖ ម៉ាឡេស៊ី ៣-២ កម្ពុជា ពាន AFF Cup
  • ឆ្នាំ​២០១៨៖ កម្ពុជា ០-១ ម៉ាឡេស៊ី ពាន AFF Cup
  • ឆ្នាំ​២០២១៖ កម្ពុជា ១-៣ ម៉ាឡេស៊ី ពាន AFF Cup
កម្ពុជា​ប្រកួត​ជា​មួយ​ម៉ាឡេស៊ី​កន្លង​មក

នេះ​ជា​ការ​ប្រកួត​មិត្តភាព​កម្តៅសាច់​ដុំ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ AFF Cup ដែល​ជា​ពាន​ធំ​លំដាប់​ទី១​ប្រចាំ​តំបន់​អាស៊ាន។ កម្ពុជា​ស្ថិត​នៅ​ពូល A ជាមួយ​ក្រុម​ខ្លាំង ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ព្រុយណេ ខណៈ ម៉ាឡេស៊ី​ ស្ថិត​នៅ​ពូល B ជា​មួយ ក្រុម​ខ្លាំង វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និង​ឡាវ។ ការ​ប្រកួត​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ​នេះ​ដោយ កម្ពុជា បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ទទួល​ហ្វីលពីន ខណៈ​​ម៉ាឡេស៊ី​ធ្វើ​ដំណើរ​ទៅ​ជួប​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា ថ្ងៃ​ទី​២១ ខែ​ធ្នូ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៦ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម