សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចក្រភពអង់គ្លេស សម្រេចបានជាង ៨០០លានដុល្លារ ១១ខែឆ្នាំនេះ
ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-ចក្រភពអង់គ្លេស ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៨៣៧.៦៦ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណជិត ៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើតាមក្រសួងពាណិជ្ជកម្មកម្ពុជា។
ទំនិញកម្ពុជា នាំចេញទៅចក្រភពអង់គ្លេស មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផលកសិកម្ម និងផលិតផលអង់គ្លេសនាំមកកម្ពុជា មានដូចជា រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម។
សូមរំលឹកថា ទំហំទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគីកម្ពុជា ចក្រភពអង់គ្លេសកាលពីឆ្នាំ២០២១ មានចំនួនជាង ៧៨៨,៦៥ លានដុល្លារ ធ្លាក់ចុះ -១០,៦% ធៀបឆ្នាំ២០២០ ដោយការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ៧៣១,៨៤លានដុល្លារ ធ្លាក់ -១១,៩% និងទំនិញនាំពីអង់គ្លេសមានទឹកប្រាក់ ៥៦,៨១លានដុល្លារ កើនឡើង ១០,២%។
សូមបញ្ជាក់ថា ប្រទេសទាំងពីរ គ្រោងនឹងប្រារព្ធខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់