Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក នឹងបន្តចូលរួមជាមួយ រុស្ស៊ី សម្រាប់ការដោះដូរពលរដ្ឋរបស់ខ្លួន​បន្ថែមទៀត

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តចូលរួមជាមួយទីក្រុងមូស្គូ ដើម្បីទទួលបានការដោះលែងពលរដ្ឋអាមេរិកបន្ថែមទៀត ជាពិសេសគឺលោក Paul Whelan ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Blinken បានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតី Joe Biden ចំពោះការដោះលែងកីឡាករបាល់បោះអាមេរិក Brittney Griner ចេញពីពន្ធនាគារក្នុងប្រទេសរុស្ស៊ី ជាផ្នែកមួយនៃការដោះដូរអ្នកទោស ។

ប៉ុន្តែទីក្រុងមូស្គូបានបដិសេធមិនរាប់បញ្ចូលលោក Whelan ចំពោះការដោះដូរអ្នកទោសនៅពេលនេះនោះទេ ។ អតីតទាហានជើងទឹកអាមេរិករូបនេះត្រូវបានឃុំខ្លួនក្នុងឆ្នាំ ២០១៨ ក្រោមបទចោទប្រកាន់ចារកម្ម ។

លោក Blinken បាននិយាយថា “ប្រទេសរុស្ស៊ីបានបន្តឃើញករណីរបស់លោក Whelan តាមរយៈកញ្ចក់ឆ្លុះមុខខ្លួនឯង ដោយធ្វើការចោទប្រកាន់ចារកម្មក្លែងក្លាយ ហើយពួកគេកំពុងប្រព្រឹត្តខុសពីអ្វីដែលពួកគេបានប្រព្រឹត្តចំពោះ Brittney Griner” ។

ជាចុងក្រោយ លោក​បាន​បន្ត​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​ចូលរួម​ជាមួយ​ភាគី​រុស្ស៊ី ហើយ​សម្លឹង​មើល​គ្រប់​ជំហាន​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​នាំលោក Whelan ត្រឡប់​មក​សហរដ្ឋអាមេរិក​វិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក ពូទីន ទទួលស្គាល់ថា រុស្ស៊ី ពិតជាបានវាយប្រហារលើទីតាំងថាមពល អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២៣ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម