ជីវិតកម្សាន្ដ
ស្ថាប័ន MEC បញ្ជាក់ច្បាស់ៗក្រោយ ហង្ស សូរិយ៉ាន់ ទម្លាយមូលហេតុមិនចេញទៅប្រកួត Miss Earth 2022
បន្ទាប់ពីមានការបង្ហោះ និងស៊ែរចែករំលែកវីដេអូមួយដែលបង្ហាញអំពីកិច្ចសម្ភាសន៍របស់បវរកញ្ញា ហង្ស សូរិយ៉ាន់ ជុំវិញមូលហេតុដែលនាងមិនអាចទៅចូលរួមប្រកួត Miss Earth 2022 នៅលើឆាកអន្តរជាតិនោះ ស្រាប់តែស្ថាប័ន Miss Earth Cambodia បានចេញមកបញ្ជាក់ថា បវរកញ្ញារូបនេះនិយាយផ្ទុយពីការពិត ថែមទាំងពូកែសម្តែងបោកមហាជនមែន។

ជាការពិតបវរកញ្ញា ហង្ស សូរិយ៉ាន់ កាលពីពេលថ្មីៗកន្លងទៅនេះបានបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយដោយក្នុងនោះនាងក៏បានលើកឡើងពាក់ព័ន្ធរឿងរ៉ាវដែលមិនអាចទៅចូលរួមប្រកួត Miss Earth 2022។ ហង្ស សូរិយ៉ាន់ បាននិយាយថា ដោយសារតែបញ្ហាកកស្ទះព្រោះអំឡុងពេលនោះកម្មវិធីបានរៀបចំអ្នកចេញទៅប្រគួតនៅក្រៅស្រុកច្រើន អញ្ចឹងហើយទើបធ្វើឲ្យស្ទះត្រឹមនាងតែម្តង។

បវរកញ្ញា ហង្ស សូរិយ៉ាន់ បាននិយាយទៀតថា ជាធម្មតាពេលបវរកញ្ញាចេញទៅប្រកួតនៅក្រៅស្រុក គឺខាងក្រុមហ៊ុនជួយជាថវិកាមួយភាគធំ ចំណែកឯយើងជាបវរកញ្ញាក៏តម្រូវឱ្យមានថវិកាផ្ទាល់ខ្លួនសម្រាប់ជាសោហ៊ុយបន្តិចបន្តូចផងដែរ។ ប៉ុន្តែដោយសារលុយមួយចំនួនដែលតម្រូវឲ្យនាងចេញខ្លួនឯងខ្លះនោះពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរាប់រងលើការចំណាយឡើយ។ម្យ៉ាងទៀតកម្មវិធីនោះក៏តម្រូវឱ្យរៀបចំឯកសារច្រើនដូច្នេះហើយទើបសម្រេ ចចិត្តមិនទៅចូលរួមការប្រកួតនេះ។

ទន្ទឹមគ្នានៃការលើកឡើងរបស់បវរកញ្ញា ហង្ស សូរិយ៉ាន់ ខាងលើនេះ ភ្លាមៗនោះគេឃើញស្ថាប័ន Miss Earth Cambodia បានចេញមកប្រតិកម្មឆ្លើយតបចំពោះការលើកឡើងនេះថា ជាការនិយាយមិនពិត។ យោងតាមការបង្ហោះនៅទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ Miss Earth Cambodia បានឲ្យដឹងថា សូមសរសើរបន្ទាប់ពីបានមើល 3FUN ហើយទើបដឹងថា គាត់ពូកែបោកមហាជនមែន! តើមាន Miss បែបនេះទៀតទេ?។

ស្ថាប័ន Miss Earth Cambodia ក៏បានបញ្ជាក់បន្ថែមថា ខាងក្រុមហ៊ុនចេញឱ្យទាំងអស់ ហើយថែមទាំងឱ្យលុយគាត់ចាយថែមទៀត តែបែរគាត់មកនិយាយបែបនេះទៅវិញ។ បើដឹងការពិតបានដឹងអ្នកណាក៏ដឹងថាចរិតគាត់យ៉ាងណាដែរ! គាត់ពូកែសម្ដែងមែនសូមសរសើរ ! ក្រុមហ៊ុនតាមអង្វរគាត់ត្រុកៗគាត់ពង្វក់ក្រុមហ៊ុនណាស់ ក្រុមហ៊ុនខាតបង់លុយរាប់ពាន់ដុល្លារដោយសារគាត់៕
អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់