សន្តិសុខសង្គម
សមត្ថកិច្ចថៃ ចាប់បានចោរធ្វើសកម្មភាពប្លន់ហាងមាសទាំងកណ្តាលថ្ងៃត្រង់បានអស់ហើយ
ទេសថៃ ÷ ក្រុមចោរដែលមានគ្នាចំនួន៤នាក់ ចូលប្លន់ហាងមាសដ៏ធំមួយកន្លែង ដែលត្រូវបានម្ចាស់ហាងបាញ់តបតបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់នោះ ឥឡូវត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានទាំងអស់ហើយ ខណ:ដែលមុខសញ្ញា២នាក់បានរត់គេចពីគ្រាប់កាំភ្លើងរបស់ម្ចាស់ហាងមាស ហើយបម្រុងឆ្លងដែនទៅកាន់ប្រទេសរបស់ពួកគេវិញ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១២ និង ៥៥ នាទី ថ្ងៃត្រង់ នៅក្នុងហាងលក់មាសមួយកន្លែង ស្ថិតនៅក្នុងស្រុកមឿង កណ្តាលទីរួមខេត្ត តាក ភាគខាងត្បូងនៃប្រទេសថៃដែលម្ចាស់ហាងមាស មានឈ្មោះ ពិសិដ្ឋ រ៉ាក់ផាត់ផាន់ ។
បើតាមការផ្សាយរបស់គេហទំព័រមួយចំនួនក្នុងប្រទេសថៃ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានជនសង្ស័យចំនួន៤នាក់ ស្លៀកពាក់ខ្មៅ ជិះម៉ូតូចំនួន២គ្រឿង ប្រដាប់ដោយអាវុធខ្លីគ្រប់ដៃ បានចូលទៅខាងក្នុងហាងលក់មាស ព្រមទាំងបានធ្វើសកម្មភាពវាយបំបែកទូរកញ្ចក់ ដើម្បីប្រមូលយកមាស ប៉ុន្តែភ្លាមៗនោះដែរ ម្ចាស់ហាងចិត្តសឿង បានទាញកាំភ្លើងវែង បាញ់ស្រោចទៅលើក្រុមចោរ ដែលបណ្តាលឱ្យចោរទាំងអស់ រត់ចែកជើងគ្នាចេញទៅវិញ ប៉ុន្តែក្នុងនោះ មានចោរម្នាក់បានរងរបួសជាទម្ងន់ និងចោរម្នាក់ទៀតត្រូវសមត្ថកិច្ចចុះមកទាន់ក៏បានចាប់ខ្លួនបាន ដោយឡែកចោរពីរនាក់ដែលបើកម៉ូតូរត់គេច កំពុងត្រូវបានសមត្ថកិច្ចតាមប្រមាញ់ហើយ។
នៅក្នុងហេតុការណ៍នេះ ទាំងម្ចាស់ហាង និងបុគ្គលិកពុំមាននរណាម្នាក់រងរបួសនោះទេ ហើយម៉្យាងទៀងម្ចាស់ហាង គឺជាកីឡាករជំនាញខាងបាញ់កាំភ្លើងត្រង់ រហូតប្រលងទទួលបានពានរង្វាន់ថែមទៀតផង។
យោងតាមសេចក្តីរាយការណ៍ពីប្រទេសថៃ បានឱ្យដឹងថា ក្រោយកើតហេតុ ថ្ងៃទី៩ ខែធ្នូ វេលាម៉ោង ១១ និង ៥៣ នាទី កម្លាំងសមត្ថកិច្ចថៃ ដែលបានដាក់ពង្រាយតាមខ្សែបន្ទាត់ព្រំដែន ក៏បានឃាត់ខ្លួនក្រុមចោរ២នាក់ ដែលមានបំណង់ឆ្លងដែនទៅកាន់ប្រទេសភូមា ក្រោយពីបានធ្វើសកម្មភាព។
ជនសង្ស័យទាំង២រូបមានឈ្មោះ តាយី និង កីងកូ ពួកគេគឺជាជនជាតិភូមា ដោយបានលបឆ្លងដែនមកសហការជាមួយជនជាតិថៃដើម្បីធ្វើសកម្មភាពប្លន់ហាងមាស តែមិនបានសម្រេច ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចត្រៀមបញ្ជូនទៅតុលាការហើយ ដោយឡែកចោរម្នាក់ដែលរងរបួសធ្ងន់ គឺកំពុងសង្គ្រោះនៅឯមន្ទីរពេទ្យ៕ អត្ថបទ : សោ និយមរ័ត្ន




-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច