Connect with us

ព័ត៌មានជាតិ

លោក ស សុខា ផ្តល់អាហារូបករណ៍១០០​ភាគរយ ៣០កន្លែងដល់សិស្សមកពីខេត្ត​បាត់ដំបង បន្ទាយមានជ័យ និងព្រៃវែង

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិស្ស​ដែល​ទើប​ប្រឡង​ចប់​សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ​(ថ្នាក់​ទី​១២) កាល​ពី​ពេល​ថ្មី​កន្លង​ទៅ​នេះ​នៅ​ទូទាំង​ប្រទេស​​ជាពិសេសសិស្សមកពីខេត្ត​ព្រៃវែង បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ​មាន​បំណង​សិក្សា​នៅ​​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ ពេល​នេះ លោក ​ស សុខា ​បាន​ផ្ដល់​អាហារូបករណ៍​ចំនួន ៣០កន្លែង អាហារូបករណ៍ ១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្រ ដល់​សិស្ស-និស្សិត​សម្រាប់​ឆ្នាំ​សិក្សា​២០២២-២០២៣ ​នេះ។

ទន្ទឹម​នេះ សិស្ស​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ខាង​ក្រោម​ដើម្បី​ទទួល​បាន​អាហារូបករណ៍៖

១. លក្ខខណ្ឌ​សម្រាប់​សិស្ស-និស្សិត​ដាក់​ពាក្យ​ស្នើ​សុំ៖

  • ផ្តល់​ជូន​សិស្ស-និស្សិត​ទូទាំង​ប្រទេស សិស្ស-និស្សិត​មក​ពី​ខេត្ត​ព្រៃវែង បាត់​ដំបង និង​ខេត្ត​បន្ទាយមានជ័យ(ទទួលបានអាទិភាព)
  • សិស្ស-និស្សិត​ធ្លាប់​បាន​ចូលរួម​សកម្មភាពការងារសង្គម ឬ​មានជីវភាពខ្វះខាត(ទទួល​បានអាទិភាព) (ត្រូវ​ភ្ជាប់​ជាមួយលិខិតបញ្ជាក់ថា​បានចូលរួម​សកម្មភាពការងារសង្គម ឬ លិខិត​បញ្ជាក់​ភាពក្រីក្រចេញដោយអាជ្ញាធរ)
  • សិស្ស-និស្សិត​ត្រូវ​បំពេញពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកប័ត្រ​ឯកត្តជន (មានគំរូ)
  • សិស្ស-និស្សិតត្រូវ​បំពេញ​កិច្ច​សន្យា​ខិតខំរៀន​សូត្រ និង​គោរព​តាម​វិធាន​បទបញ្ជា​ផ្ទៃក្នុងរបស់ក្រុមការងារ។

២. លក្ខខណ្ឌ​ជ្រើសរើស​កម្រិតសិក្សា៖

ថ្នាក់​បរិញ្ញាបត្រ ត្រូវ​មាន​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ​សញ្ញាបត្រ​ដែលមានតម្លៃសមមូល

៣. មុខ​ជំនាញ​ខាង​សាលា​នឹង​ផ្តល់​ជូន៖

  • ផ្នែក​បច្ចេក​វិទ្យា
  • វិស្វកម្ម​អគ្គិសនី
  • វិស្វកម្ម​សំណង់ ស៊ីវិល
  • វិស្វកម្ម​អេឡិចត្រូនិក
  • បច្ចេកវិទ្យា​ព័ត៌មាន
  • គណនេយ្យ-ហិរញ្ញវត្ថុ
  • គ្រប់គ្រង
  • ម៉ាឃីតធីង

៤. ការ​ដាក់​ពាក្យ​ស្នើសុំ៖

  • សិស្ស-និស្សិត​អាច​ដាក់ពាក្យ​ស្នើ​សុំអាហារូបករណ៍​បានតាមរយ ដាក់​ពាក្យផ្ទាល់​នៅទីស្នាក់ការអាហារូបករណ៍ ស សុខា
  • តាមរយៈ Facebook Page អាហារូបករណ៍ ស សុខា ដោយបំពេញពាក្យស្នើសុំ និង​ភ្ជាប់ជាមួយនឹងឯកសារ តម្រូវ Scan ឬថត(ឲ្យបានច្បាស់) ផ្ញើចូល Page
  • តាមរយៈ Telegram របស់ក្រុមការងារអាហារូបករណ៍ ស សុខា

គួរ​រំលឹក​ដែរ​ថា ការ​ដាក់​ពាក្យ​ស្នើ​សុំ​ពាក្យស្នើសុំអាហារូបករណ៍គិត​ចាប់​ផ្តើម​ទទួលពាក្យ​តាំង​​ពី​ថ្ងៃផ្សព្វផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាង​មុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម