ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជា មានបំណងពង្រីកសមាជិក គណបក្សអោយកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានបំណងចង់ពង្រីកសមាជិក គណបក្សប្រជាជនកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត។ ប្រទេសមានសន្តិភាព យើងមានអ្វីៗទាំងអស់ តែបើគ្មានសន្តិភាព យើងគ្រប់គ្នាមិនអាចរកស៊ីប្រកបរបរចិញ្ចឹមជីវិតបានឡើយ។ ដូច្នេះសូមអោយប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជារួមគ្នារក្សាសន្តិភាពឲ្យបានគង់វង្ស។
នេះប្រសាសន៍លើកឡើងរបស់លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាជិកាជាស្ត្រី យុវនារី សេដ្ឋកិច្ចក្រៅប្រព័ន្ធចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានយុរជនសេដ្ឋកិច្ច នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ នៅអគារលេខ ៦៩ (ទល់មុខភោជនីយដ្ឋាន ស្ទឹងមាស) ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចង់ពង្រីកសមាជិក គណបក្សប្រជាជនកម្ពុជាអោយកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីយើងមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត។ អនុវត្តទៅតាមអនុសាសន៍ ប្រធានគណបក្សប្រជាជនកម្ពុជា លោកសូមអោយបងប្អូនដែលជាសមាជិកាជាស្ត្រី យុវនារី សេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ជួយផ្សព្វផ្សាយពីអំពើល្អរបស់គណបក្សប្រជាជនកម្ពុជាជូនទៅបងប្អូនសាច់ញាតិនិងអូសទាញពលរដ្ឋដែលដើរលើផ្លូវខុសមកចូលរួមជីភាពជាមួយបក្សប្រជាជនកម្ពុជាវិញ។
លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីវីរភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយលោកបញ្ជាក់ថា សម្តេចមិនត្រឹមតែ រំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងការកសាងអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនប៉ុណ្ណោះទេ សម្តេចនូវបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋពីការរីករាលដាលពីជំងឺកូវីដ-១៩ថែមទៀត ដោយសម្តេចបានដាក់ចេញនូវវិធានការបិទខ្ទប់ រាជធានី ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺ covid-19 ជូនប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យជំងឺនេះបានថមថយនិងឈានទៅដល់ការបើកអោយដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ។ នេះជាមោទនភាពដែលយើងមានមេដឹកនាំបក្សនិងមេដឹកនាំប្រទេសមានគុណធម៌ល្អបែបនេះ។
លោកឡី សុភាព ប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ បានលើកឡើងផងដែរថា លោក ឃួង ស្រេង ដែលជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ចំពោះសមាជិករបស់គណៈកម្មាធិការគណបក្សមូលដ្ខាន សេដ្ឋកិច្ច រាជធានីភ្នំពេញ ដើម្បីពុះពារសម្រេចបានព្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងឱកាសនោះដែរ លោកឡី សុភាព ក៏បានលើកឡើងពីរចនាសម្ព័ន្ធចាត់តាំងរបស់បក្សមូលដ្ឋានផងដែរ ដោយគណបក្សមូលដ្ខានបានរៀបចំចងក្រងជាសមាជិកឡើងតាំងពីឆ្នាំ២០១៥មក ដោយគិតមកដល់ពេលនេះមានរយៈពេល៧ឆ្នាំហើយ៕
ដោយ ៖ ស្រីរ័ត្ន
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ