Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស អ៊ីតាលី និងជប៉ុនសហការគ្នាផលិតយន្តហោះបំបាំងកាយប្រភេទថ្មី

បានផុស

នៅ

នាយក​រដ្ឋមន្ត្រី លោក Rishi Sunak បានប្រកាសកាលពីម្សិលមិញនេះថា ចក្រភពអង់គ្លេស អ៊ីតាលី និងជប៉ុន នឹងសហការគ្នាផលិតយន្តហោះចម្បាំងថ្មី ដែលការ​បណ្តាក់​ទុន​រួម​គ្នា​នេះ​មាន​គោល​បំណង​បង្កើត​ការងារ​រាប់​ពាន់​កន្លែង​នៅ​ចក្រភព​អង់គ្លេស និង​ពង្រឹង​ទំនាក់ទំនង​សន្តិសុខរវាងប្រទេសទាំង៣ ក៏ដូចជារក្សាប្រទេសឱ្យមានសុវត្ថិភាពពីការគំរាមកំហែងថ្មីៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rishi Sunak ថ្លែងថា ប្រជាជាតិនានានឹងបានឃើញការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ Tempest ដែលនឹងបង្ហាញវត្តមាននៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ខណៈយន្តហោះចម្បាំងថ្មីនេះនឹងចូលជំនួសយន្តហោះ Typhoon ។

គេសង្ឃឹមថា យន្តហោះចម្បាំង Tempest នឹងបំពាក់អាវុធនើបៗតាមបច្ចេកវិទ្យាចុងក្រោយបង្អស់ ហើយពេលនេះប្រទេសទាំងបីចាប់ផ្ដើមដំណើរការអភិវឌ្ឍន៍វាហើយ។ ដោយឡែកចំពោះយន្តហោះចម្បាំងប្រភេទថ្មីនេះដែរ គឺជាយន្តហោះបំបាំងកាយល្បឿនលឿន ប្រើប្រាស់ឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ និងសូម្បីតែបញ្ញាសិប្បនិម្មិត (មិនមានមនុស្សបើក) ដើម្បីជួយសម្រាលដល់អ្នកបើកយន្តហោះ នៅពេលដែលពួកគេស្ថិតក្រោមភាពតានតឹងខ្លាំង។ វាក៏អាចហោះហើរបានដោយគ្មានការបញ្ចូលអ្នកបើក ប្រសិនបើចាំបាច់ ហើយអាចមានសមត្ថភាពបាញ់មីស៊ីលលឿនជាងសំឡេងផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BBC

ចុចអាន៖ អាមេរិក ​ថា រុស្ស៊ី​ កំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម