Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរ​ជប៉ុន​ជិត ២ ម៉ឺន​នាក់ មក​​​ទស្សនាកម្ពុជា

បានផុស

នៅ

បើ​តាមមន្រ្តីក្រសួង​ទេសចរណ៍​រយៈពេល ១០ខែ ឆ្នាំ២០២២ មានភ្ញៀវទេសចរជប៉ុនមានចំនួន ១៩,៧៩៤នាក់ បាន​មក​ទស្សនា​កម្ពុជា។

ក្នុងពិធីបើកសម្ពោធពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៤ (The 4th Japan Travel Fair 2022) នៅផ្សារទំនើប​អុីអន (AEON Mall 1) លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា “កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព កក់ក្តៅ ស្អាត និងបៃតង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវបានលើកពី​កំណើន​ទេសចរអន្តរជាតិមកកម្ពុជាក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២២ ប្រមាណ ១,៥៧លាននាក់ កើនឡើង ៩៩១% ក្នុងនោះទេសចរជប៉ុនមានចំនួន ១៩,៧៩៤នាក់ កើនឡើង ១២៨៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

លោកជំទាវ​បាន​ឲ្យ​ដឹង​បន្ថែម​ថា កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៣ លាននាក់ នៅឆ្នាំ២០២៣ ក្នុងនោះទេសចរជប៉ុនប្រមាណ ៦៤,៧០២នាក់។

លោកជំទាវបានលើកឡើងបន្ត​ទៀតថា ជប៉ុនគឺជាមិត្តយុទ្ធសាស្រ្តកម្រិតខ្ពស់របស់កម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរួមមានវិស័យទេសចរណ៍ផងដែរ។

ជាក់ស្តែងក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅថ្មីៗនេះ ក៏បានបញ្ជាក់អំពីគោលបំណងបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនទេសចរដោយជំរុញឱ្យមានការហោះហើរត្រង់ឡើងវិញរវាងកម្ពុជានិងជប៉ុន ដើម្បីជំរុញកំណើនទេសចររវាងប្រទេសទាំងពីរ ក្នុងដំណាក់កាលនៃការស្តារវិស័យទេសចរណ៍ឡើងវិញ។

លោក​ជំទាវ​បញ្ជាក់ថា កម្ពុជានឹងទទួលបានទេសចរនិងវិនិយោគិនជប៉ុនកាន់តែច្រើនថែមទៀត ខណៈនៅពេលខាងមុខក្រសួងទេសចរណ៍​កម្ពុជាត្រៀមនឹងចូលរួមព្រឹត្តិការណ៍ Cambodia Festival និងពិព័រណ៍ទេសចរណ៍អន្តរជាតិ JATA Tourism Expo ឆ្នាំ២០២៣ នៅប្រទេសជប៉ុនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម