Connect with us

សុខភាព

អាហារ ៦​ មុខ​ដែល​សម្បូរ​សារធាតុប្រឆាំង​​ជំងឺ​សាហាវ​ៗ

បានផុស

នៅ

អាហារ​ ពិត​ជា​សំខាន់​សម្រាប់​រាងកាយ​មនុស្ស​ម្នាក់ៗ ដោយ​ជួយ​បំបាត់​ការ​ស្រេក​ឃ្លាន​ ​ទ្រទ្រង់​សារពាង្គកាយ​ និងទប់ស្កាត់ឬអាចបង្កជំងឺបានដូចគ្នា។ ​ប្រសិនពុំមាន​ការ​ប្រុងប្រយ័ត្នលើ​ការទទួលទានទេ វាអាច​បង្កផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរបាន។

ដោយឡែក អាហារ​ប្រឆាំងអុកស៊ីតកម្ម ​​ជាអាហារដែលមាន​សមាស​ធាតុ​​ការពារ​​ការ​បំផ្លាញ​កោសិកា​ដែល​បណ្ដាល​មក​ពី រ៉ាឌីកាល់សេរី។ នៅ​ពេល​រ៉ាឌីកាល់សេរី​កើន​ឡើង​អាច​បណ្ដាល​ឱ្យ​មានជំងឺ​បេះដូង​ មហារីក និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ទៀត។

រីឯបន្លែ ផ្លែឈើ​ និងអាហារ​មួយចំនួនដែលផ្ទុកសារ​ធាតុ​ប្រឆាំងអុកស៊ីតកម្ម​រួមមាន៖

១ សូកូឡា​ខ្មៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូកូឡា​ខ្មៅ ត្រូវបានអ្នកជំនាញអះអាងថា ​ពិត​ជា​ល្អ​ដល់​សុខភាព​ ព្រោះ​វា​មាន​សារ​ធាតុ​រ៉ែ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មខ្ពស់។ រីឯកាកាវ​ក្នុងសូកូឡាមាន​គុណ​សម្បត្តិ​​ជួយ​កាត់​បន្ថយ​ការ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង។

២ ផ្លែប៊្លូប៊ឺរី

ផ្លែ​ប៊្លូបឺរី​ ​មាន​ការ​ឡូរី​ទាប​ សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​​ច្រើន​ជាង​បន្លែ​និង​ផ្លែឈើ​ផ្សេងទៀត។ ផ្លែ​ប្ល៊ូប៊ឺរី​តូចៗ​អាច​បន្សាប​រ៉ាឌីកាល់សេរី​ដែលបង្ក​គ្រោះ​ថ្នាក់​ដោយកាត់​បន្ថយ​ការ​រលាក។

៣ ផ្លែ​ស្ត្របឺរី

ផ្លែ​ស្ត្របឺរី​ពណ៌​ក្រហម​មាន​ វីតាមីន​C ​និង​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្មច្រើន។ វា​ផ្ទុក​នូវ​សារធាតុ​ម្យ៉ាង​ដែល​គេ​ហៅ​ថា anthocyanins ហើយ​សារ​ធាតុ​នេះអាចជួយ​បន្ថយ​ជំងឺ​បេះដូង​ និង​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់ចោល។

៤ សណ្តែក

សណ្ដែកគ្រប់ប្រភេទ ​​ងាយ​ស្រួល​រក ហើយវាមាន​ប្រយោជន៍ច្រើន​សម្រាប់​សុខភាព​។ វាសម្បូរ​ទៅ​ដោយ​សរសៃ ​និង​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ ល្អចំពោះបញ្ហា​ពោះវៀន។ សណ្តែក​ក៏​ជួយ​ទប់ស្កាត់​ការ​លូតលាស់​កោសិកា​មហារីក​នៅ​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយផងដែរ។

៥ ប៊ែតរ៉ូត

ប៊ែតរ៉ូត​ មាន​រសជាតិ​ស្រាល​​ និង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ​ប៉ូតាស្យូម ជាតិ​ដែក អាស៊ីត​ខ្លាញ់ និងសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ប៊ែតរ៉ូត ​មាន​ផ្ទុក​សារ​ធាតុ​ម្យ៉ាង​ដែល​គេ​ហៅ​ថា Betalains ក្នុង​ការ​ប្រឆាំង​អុក​ស៊ីតកម្ម​​ជួយ​ការ​បន្ថយ​ជំងឺ​មហារីក​ក្នុង​ពោះវៀន​ធំ និង​បំពង់​រំលាយ​អាហារ។

៦ Spinach

បន្លែ​ពណ៌​បៃតង​ប្រភេទ​នេះ ​សម្បូរ​ទៅ​ដោយ​វីតាមីន ប្រឆាំង​អុកស៊ីតកម្ម​និង​មាន​ការឡូរី​ទាប។ ស្ពៃខ្មៅ​ផ្ទុកសារធាតុ​ពីរ​ប្រភេទ​គឺ lutein និង zeaxanthin ប្រឆាំង​អុកស៊ីតកម្ម​ និង​ការពារ​ភ្នែក​របស់​យើង​ពី​ពន្លឺ​កាំរស្មី​យូវី​ដែល​បង្ក​គ្រោះថ្នាក់បានល្អ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ ទម្លាប់ ៤ យ៉ាង​មាន​គ្រោះថ្នាក់​ដល់​សុខភាព​តែ​យើង​មិន​បាន​ចាប់អារម្មណ៍

ចុចអាន៖ ញុំា១៤មុខ​នេះ ជួយបណ្តេញជាតិ​ពុលពី​ថ្លើម​បាន​យ៉ាងល្អ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បើកវេទិកា​ជួប​ម្ចាស់​ស្ថានីយ​ វិទ្យុ ​និង ​ទូរទស្សន៍ ដើម្បី​រក​ដំណោះ​ស្រាយ​នៃ​ដំណើរ​ការ​ប្រព័ន្ធផ្សព្វផ្សាយ​បុរាណ​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្ទេរខ្សែកតំណែងប្រធាន JCI Mekong ជូនអ្នកឧកញ៉ា គីម សុខអេង ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ដាក់គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ២ខ្សែ​និង​រៀប​ចំ​ដាក់​ប្រព័ន្ធ​លូ​ចាក់​បេតុង​ឆ្អឹងដែក

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ 

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីទេសចរណ៍ថា នឹងធ្វើឱ្យបរទេសចងចាំ និងមកលេងកម្ពុជាយ៉ាងហោចបានម្ដងក្នុងមួយជីវិត

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា២០ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម២១ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

កីឡា១៣ ម៉ោង មុន

កម្ពុជា កំពុង​ឈរ​លេខ​១ មាន​អ្នក​គាំទ្រ​​មើល​ផ្ទាល់​ច្រើនបំផុត​ ពាន AFF Cup

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

Sokha Hotels

ព័ត៌មានពេញនិយម