Connect with us

កីឡា

Ronaldo ស្រក់ទឹកភ្នែក និយាយលា ​World Cup ជារៀងរហូត

បានផុស

នៅ

បន្ទាប់ពីព័រទុយហ្គាល់បានចាញ់ម៉ារ៉ុកដោយពិន្ទុ ០-១ នៅក្នុងវគ្គ ១/៤ នៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ តារាបាល់ទាត់ Cristiano Ronaldo សម្ដែងក្ដីអស់សង្ឃឹមយ៉ាងខ្លាំង ទាំងស្រក់ទឹកភ្នែក និងពោលពាក្យលាទៅកាន់ World Cup ដោយលោកប្រាប់ទាំងសោកស្ដាយថា នេះជាការប្រកួតចុងក្រោយក្នុងអាជីពរបស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីយប់ថ្ងៃទី១០ ខែធ្នូ ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្ររវាងព័រទុយហ្គាល់ និង ម៉ារ៉ុក បានប្រព្រឹត្តទៅក្រោមការទន្ទឹងរង់ចាំរបស់អ្នកគាំទ្របាល់ទាត់ពិភពលោកយ៉ាងច្រើនកុះករ ស្របពេលដែលលទ្ធផលគឺម៉ារ៉ុកជាអ្នកទទួលជ័យជម្នះ។ យ៉ាងណាមិញ សម្រាប់ជោគជ័យរបស់ម៉ារ៉ុក បានធ្វើឱ្យកីឡាករបាល់ទាត់ Ronaldo យំសោកស្ដាយយ៉ាងខ្លាំង ព្រោះតែព័រទុយហ្គាល់មិនអាចឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ។ ជាមួយគ្នានោះ ការប្រកួត World Cup 2022 ក៏បានក្លាយការប្រកួតចុងក្រោយសម្រាប់អាជីពជាកីឡាកររបស់ CR7 ផងដែរ។

នៅវិនាទីបញ្ចប់ នៅពេលសំឡេងផ្លុំកញ្ចែចុងក្រោយបន្លឺឡើង CR7 បានមើលទៅឆ្ងាយ និងសម្ដែងការខកចិត្តជាខ្លាំង។ ភ្លាមៗតារា​វ័យ ៣៧ ឆ្នាំ​រូប​នេះ​ លុតជង្គង់ចុះលើស្មៅ ហើយចាប់ផ្ដើមខ្ទប់មុខយំដោយភាពអស់សង្ឃឹម ខណៈ World Cup ចុងក្រោយរបស់ខ្លួន បានក្លាយរឿងសោកសៅដែលមិនអាចបំភ្លេចបានក្នុងអាជីពរបស់អតីតខ្សែប្រយុទ្ធ Man United រូបនេះ។

ទោះមិនបានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup ទៀតពិតមែន ប៉ុន្តែ CR7 នៅតែបំបែកកំណត់ត្រានៅរដូវកាលនេះ ដោយលោកបានក្លាយជាកីឡាករបុរសដំបូងគេដែលស៊ុតបញ្ចូលទីនៅការប្រកួតបាល់ទាត់ពិភពលោកចំនួន ៥ផ្សេងគ្នា ក្នុង​ប្រវត្តិសាស្ត្រ World Cup។ មិនតែប៉ុណ្ណោះលោកនៅតែជាកំពូលតារាបាល់ទាត់ក្នុងដួងចិត្តអ្នកគាំទ្រពិភពលោករាប់លាននាក់ផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ព័រទុយហ្គាល់ចាញ់ប្រកួត តែគ្រូបង្វឹកថាមិនស្ដាយក្រោយសូម្បីបន្តិច ដែលទុក Ronaldo នៅកៅអីបម្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៥ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម