Connect with us

ព័ត៌មានជាតិ

កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡងបាក់ឌុប បានចាប់ផ្តើម​​នៅព្រឹកនេះ

បានផុស

នៅ

ក្រសួងអប់រំយុវជននិងកីឡា បានចាប់ផ្តើមដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ចំណេះទូទៅនិងបំពេញវិជ្ជា សម័យប្រឡង​ថ្ងៃ ០៥ ធ្នូ ២០២២ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។

លោក រស់សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១១ធ្នូ នេះថា ដំណើរ​ការ​កំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប​ បាន​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគ្រូអ្នក​គ្រូ ​ដែល​ជា​ប្រធាន​ក្រុម​ដឹកនាំ​ធ្វើ​អត្រា​កំណែ​ទាំង​អស់​​ បាន​ធ្វើ​ការ​បែង​ចែក​សមាជិក​បន្ត​ជា​ក្រុម​តូច​ និង​ធ្វើ​ការ​ណែនាំ​ដល់​សមាជិក​ទាំង​ឲ្យ​បំពេញ​ភារកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ និង​យក​ចិត្ត​ទុក​ដាក់​ក្រោម​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​​ ដោយ​មិន​ត្រូវ​យក​ភ្ជាប់​មក​ជាមួយ​នូវ​ទូរស័ព្ទ​ដៃ​ និង​ឧបករណ៍​អេឡិចត្រូនិក​ចូល​បន្ទប់​កំណែ​។ គ្រប់បន្ទប់កំណែទាំងអស់មានបំពាក់កាម៉េរ៉ាសុវត្ថិភាព​ និងក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។

លោកបានបន្តថា ក្រសួងបានរៀបចំមណ្ឌលកំណែនៅក្នុងរាជធានីភ្នំពេញចំនួន ១០ សម្រាប់ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនក្នុងនោះទី១. មណ្ឌលវិទ្យាល័យព្រះសីសុវត្តិទី២ មណ្ឌលវិទ្យាល័យបាក់ទូកទី៣មណ្ឌលវិទ្យាល័យជាស៊ីមសន្ធរម៉ុក ទី៤មណ្ឌលបឋមសិក្សាសន្ធរម៉ុក ទី៥ មណ្ឌលវិទ្យាល័យទួលទំពូង ទី៦ មណ្ឌលបឋមសិក្សាព្រះនរោត្តម ទី៧ មណ្ឌលវិទ្យាល័យបឹងត្របែក ទី៨មណ្ឌលវិទ្យាល័យជាស៊ីមសេងកេងកង ទី៩មណ្ឌលវិទ្យាល័យព្រះយុគន្ធរ និង ទី១០​មណ្ឌល​វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ។

លោកបានបន្តទៀតថា ដំណើរការកំណែសន្លឹកកិច្ចការប្រឡងនេះនឹងធ្វើរហូតដល់ថ្ងៃទី ១៤ធ្នូ និងចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៥ធ្នូ ដំណើរការស្រង់ពិន្ទុដោយកុំព្យូរទ័រនិងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។

ក្រសួងអប់រំបានកំណត់ យកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ពេលរសៀលសម្រាប់ប្រកាសលទ្ធផលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្តាលនិងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំង ប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម