Connect with us

KPT+

ការពិតគួរឲ្យចាប់អារម្មណ៍ ១០ យ៉ាងពី សត្វក្រពើ

បានផុស

នៅ

កាលពីភ្លើងឆេះកាលផ្ដាច់ពូជដាយណូស័រ ក្រពើគឺជាសត្វល្មូនមួយក្នុងចំណោមសត្វដែលរួចខ្លួនទាំងអស់និងបន្តរស់នៅមកទល់បច្ចុប្បន្ន។ អាស្រ័យពេលវេលាដ៏យូរអង្វែងនេះហើយ ទើបធ្វើឲ្យសត្វក្រពើក្លាយជាសត្វមានប្រវត្តិសាស្ត្រវែងនិងអាថ៌កំបាំង ខាងក្រោមនេះជារឿងពិតខ្លះៗពីសត្វក្រពើ៖

១. សត្វក្រពើមាន ២៣ប្រភេទ ប៉ុន្តែប្រទេសអូស្ត្រាលីជាជម្រកសម្រាប់តែក្រពើ ២ប្រភេទប៉ុណ្ណោះគឺ ក្រពើទឹកសាបនិងក្រពើ estuarine ( សម្ដៅលើព្រំដែនទឹកប្រៃជួបទឹកសាប) មានន័យថាក្រពើ estuarine អាចរស់នៅទាំងទឹកសាបទាំងទឹកប្រៃ។ ចំណែកប្រភេទផ្សេងៗទៀតរស់នៅតាម តំបន់ត្រូពិច ទ្វីបអាព្រិច ទ្វីបអាស៊ី និងទ្វីបអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. សត្វក្រពើ ជាសត្វល្មូនចម្រុះអាចរស់នៅក្នុងបរិស្ថានច្រើនប្រភេទដូចជា បឹង ទន្លេ ទឹកសាប និងទឹកប្រៃជាដើម។

៣. ដូចសត្វល្មូនដទៃដែរ សត្វក្រពើជាសត្វឈាមត្រជាក់ចូលចិត្តរស់នៅតំបន់ត្រូពិចជិតតំបន់ដីសើម។ ពួកវាមិនអាចបង្កើតកំដៅដោយខ្លួនឯងបានទេ ដូច្នេះហើយពួកគេនឹងគេងយ៉ាងយូររហូតដល់អាកាសធាតុឡើងកំដៅម្តងទៀត។

៤. ក្រពើធ្លាប់ស្ថិតនៅកំពូលនៃខ្សែសង្វាក់អាហារ តាំងពី ១០០លានឆ្នាំមុន ក្នុងកំឡុងសម័យ Mesozoic។

៥. កម្លាំងថ្គាមមរបស់វាខ្លាំងខ្លាណាស់ ទោះបីជាសាច់ដុំក្នុងថ្គាមរៀងខ្សោយបន្តិចក្ដី។ អ្នកដឹងទេថា ក្រពើទឹកប្រៃមានកម្លាំងខាំខ្លាំងជាងតោ និងខ្លាដល់ទៅ ៣ ដងឯណោះ។

៦. សីតុណ្ហភាពជាអ្នកកំណត់ភេទកូនក្រពើ សម្រាប់ពងដែលស្ថិតនៅក្រោមសីតុណ្ហភាព ៣២អង្សាសេ ក្លាយជាក្រពើញី ចំណែកឯលើសពីសីតុណ្ហភាព ៣២អង្សាសេ ក្លាយជាក្រពើឈ្មោល។

៧. ធ្លាប់ឮ “ទឹកភ្នែកក្រពើ” អត់? មិនមែនវាយំពេលត្របាក់ចំណីទេ ដោយសារតែការខាំសង្កត់ចំណីខ្លាំងពេកទើបក្រពេញ​បង្ខំឲ្យផលិត​ទឹក​ភ្នែក។

៨. ក្រពើមិនអាចទំពាអាហារបានឡើយ បន្ទាប់ពីស៊ីសត្វមកវានឹងលេបថ្មដើម្បីជួយរំលាយ និងបំបែកអាហារនៅក្នុងក្រពះ។

៩. ទោះបីជាវាអាចរួចផុតពីភ្លើងឆេះកាលមែន ប៉ុន្តែអាយុក្រពើមិនវែងប៉ុន្មានទេ។ ជាមធ្យមវាមានអាយុប្រហែល ៤០ឆ្នាំ ប៉ុន្តែសម្រាប់ក្រពើទឹកប្រៃ និងក្រពើទន្លេ Nile អាចរស់ដល់ទៅ ៨០-១០០ឆ្នាំ។

១០. ក្រពើហារមាត់ ព្រោះវាក្ដៅនិងមិនអាចបែកញើសបាន៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ យល់សប្ដិឃើញក្រពើ ការងារមានគេស្អប់ឬច្រណែន រីឯស្នេហាមានជនទី ៣ ជ្រៀតជ្រែក

ចុចអាន៖ ក្រៀលយក្ស Shoebill ជាសត្វដែលជិតផុតពូជនៅលើលោកនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម