ព័ត៌មានជាតិ
លោកគួច ចំរើន ប្ដេជ្ញាថែរក្សាសួនកោងកាងសាងស្នេហ៍ថ្មីឱ្យស្ថិតស្ថេរយូរអង្វែង
លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានប្ដេជ្ញាចិត្តនឹងថែរក្សាសួនកោងកាងសាងស្នេហ៍ ដែលទើបបង្កើតឡើងឱ្យនៅស្ថិតស្ថេរយូរអង្វែង និងប្រែក្លាយតំបន់នេះទៅជាតំបន់អភិរក្សមួយដ៏សំខាន់ រួមចំណែករក្សាតុល្យភាពបរិយាកាស និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការរៀបចំអេកូទេសចរណ៍ធម្មជាតិផងដែរ។
លើកឡើងក្នុងឱកាសដែលគណៈប្រតិភូក្លឹបឆ្នេរសមុទ្រអញ្ជើញមកពីជាង ២០ បានចូលរួមដាំដើមកោងកាងប្រមាណជាង ៣ ពាន់ដើមនាខេត្តព្រះសីហនុ កាលពីថ្ងៃទី ១១ ខែធ្នូ ម្សិលមិញនេះ ព្រមទាំងបានប្រសិទ្ធនាមថា «សួនកោងកាងសាងស្នេហ៍»។
លោកគួច ចំរើន បានគូសបញ្ជាក់ថា ព្រៃកោងកាងគឺដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាន និងជារបៀងតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីរវាងដំបន់ដីគោក ឆ្នេរ និងសមុទ្រ។ ដើមកោងកាងដែលបានដាំនាពេលនេះ ជារុក្ខជាតិដុះតាមតំបន់ឆ្នេរ ឬតំបន់ទឹកប្រៃលាយសាប ដែលត្រូវបានគេរកឃើញនៅតាមឆ្នេរសមុទ្រត្រូពិក ជាពិសេសនៅតំបន់មហាសមុទ្រឥណ្ឌាខាងលិច។
អភិបាលខេត្តព្រះសីហនុបានលើកពីគុណប្រយោជន៍នៃព្រៃកោងកាងជារបាំងការពារធម្មជាតិដូចជា ខ្យល់ព្យុះ ការបាក់ឆ្នេរសមុទ្រ ការហូរច្រោះឆ្នេរ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងការរក្សាទុកកាបូន ដែលរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
លោកបន្តថា ការដាំដើមកោងកាង ពិតជាមានសារៈសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដួចទិសស្លោក «ព្រៃឈើដុះយើងរស់ ព្រៃឈើល្អយើងមានបាន កាប់ព្រៃឈើក្ររហេមរហាម ឬកាប់ព្រៃកោងកាង បំផ្លាញខ្លួនឯង»។
មួយវិញទៀត ព្រៃកោងកាង ជាកន្លែងរក្សាដែនជម្រក ជាកន្លែងបង្កាត់ពូជ ប្រភពមេ ពូជនៃធម្មជាតិ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស តាមរយៈការផ្ដល់ជាប្រភពអាហារ និងឱសថ បុរាណផងដែរ។
ប្រទេសកម្ពុជាមានព្រៃកោងកាងសរុបជាង ៥ម៉ឺនហិកតា ( ៥៨,៨៥២ហិកតា) ក្នុងនោះខេត្តព្រះសីហនុមានផ្ទៃដីព្រៃកោងកាងជាង ៩ពាន់ហិកតា(៩,៣៥២ហិកតា) មានចំនួន ៣៩ប្រភេទ៕
ដោយ៖ ថារី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់