សន្តិសុខសង្គម
សពបុរសម្នាក់ត្រូវបានគេទះឃើញសល់តែគ្រោងឆ្អឹង ខណៈសមត្ថកិច្ចជំនាញបញ្ជាក់ថា ជាអំពើឃាតកម្ម
ក្រោយការត្រួតពិនិត្យទៅលើគ្រោងឆ្អឹងរបស់សាកសពដែលបានបាត់ខ្លួនចេញពីផ្ទះចំនួន៤១ថ្ងៃ សមត្ថកិច្ចបានបញ្ជាក់ថា គឺជាអំពើឃាតកម្ម ដោយបានសម្លាប់រួចយកមកប្លុងចោលលើដីចម្ការដែលគ្មានមនុស្សឆ្លងកាត់។
គួរបញ្ជាក់ថា សពយុវជនម្នាក់ត្រូវបានម្ចាស់ចម្ការដំឡូងប្រទះឃើញដេកស្លាប់នៅកណ្តាលចម្ការ ដោយសល់តែគ្រោងឆ្អឹង ក្រោយពីក្រុមគ្រួសារបានអះអាងថា បានបាត់ពីផ្ទះជាង៤០ថ្ងៃ រួចមក។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងចម្ការដំឡូងក្បែរជើងភ្នំវែង ក្នុងភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសភាពសពដែលគេប្រទះឃើញគឺសល់តែគ្រោងឆ្អឹង និងបាត់ប្រអប់ដៃ ប្រអប់ជើងទាំងសងខាង ដោយបានដេកស្លាប់ក្បែរនឹងដុំថ្មដ៏ធំមួយ ។
បើតាមការរៀបរាប់ពីឪពុកម្តាយរបស់សព បានបញ្ជាក់ថា កូនប្រុសរបស់គាត់មានឈ្មោះ យុន រីណា អាយុ២៨ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានមុខរបរដឹកត្រីដើរលក់តាមភូមិ និងមានគូរដំណឹងរួចហើយដែរនៅតែថ្ងៃចូលរោងការតែប៉ុណ្ណោះ។

លោកបានបន្តថា កូនរបស់គាត់បានបាត់ខ្លួនតាំងពីយប់ថ្ងៃទី៣១ ខែតុលា មកម្ល៉េះ ដោយមិនដឹងជាទៅទីណា ដោយឡែកម៉ូតូ លុយកាក់ និងគ្រឿងអលង្កា គឺកូនគាត់ទុកនៅក្នុងបន្ទប់ដេកទាំងអស់ គឺយកតែទូរស័ព្ទមួយគ្រឿងតាមខ្លួនប៉ុណ្ណោះប៉ុន្តែក្រោយមកក៏តេលែងចូលរហូត។ ដោយឡែកនារីដែលជាគូដណ្តឹងក៏បាននិយាយថា នៅថ្ងៃទី៣១ ខែតុលា វេលាម៉ោងជិត១២យប់ គាត់តេទៅលេងខ្លួនបានមួយភ្លែតរួចហើយក៏បាត់រហូតតែម្តង។

តាមការរៀបរាប់ពីម្ចាស់ចម្ការបានអោយដឹងថា ដោយសារតែភ្លៀងធ្លាក់ញឹកញាប់ពេកធ្វើអោយគាត់ត្រូវអាក់ខានមិនបានមកបាញ់ថ្នាំស្មៅរាប់ខែ ទើបមិនបានដឹងថាមានមនុស្សស្លាប់នៅក្នុងចម្ការបែបនេះ ហើយម៉្យាងទៀត ភូមិសាស្ត្រនេះមិនងាយអ្នកណាចូលមកដល់ណាស់ ព្រោះផ្លូវតូចមានសភាពលំបាកក្នុងការធ្វើដំណើរ ម៉្យាងវិញទៀតពីផ្ទះជនរងគ្រោះមកដល់កន្លែងកើតហេតុមានចម្ងាយជាង២០គីឡូម៉ែត្រឯណោះ ។

នៅក្នុងករណីនេះដែរ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យចុះទៅពិនិត្យ គឺបានសង្គេតឃើញថា ករណីនេះគឺជាអំពើឃាតកម្មយ៉ាងពិតប្រាកដ ព្រោះឆ្អឹងភ្លៅខាងស្តាំរបស់ជនរងគ្រោះត្រូវបានបាក់ និងបែកជាបំណែក ដោយឡែកស្លាកស្នាមដទៃទៀត មិនអាចមើលដឹងឡើយដោយសារតែសពជនរងគ្រោះក្រៀមស្វិតនៅសល់តែឆ្អឹងទៅហើយ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ