Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា គួច ម៉េងលី លើកឡើងថា បើចង់ជោគជ័យលើវិស័យអាជីវកម្ម ត្រូវមាន៤ចំណុចនៅក្នុងខ្លួន

បានផុស

នៅ

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានណែនាំដល់អ្នកដែលមានបំណងចង់បង្កើតអាជីវកម្មដោយខ្លួនឯង ឬ ចង់ឱ្យជោគជ័យលើអាជីវកម្ម ត្រូវមាន៤ចំណុចនៅក្នុងខ្លួន ទើបអាជីវកម្មនោះដើរទៅរលូន និងមានផ្លែផ្កា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា ៤ចំណុចដែលត្រូវមាននោះ គឺទី១ ចំណង់ចំណូលចិត្តខ្ពស់ ពោល គឺធ្វើអ្វីក៏ដោយ គឺកើតចេញពីការស្រឡាញ់ មានចំណង់ចំណូលចិត្តខ្ពស់ក្នុងការធ្វើវា​ នឹងនាំឱ្យអ្នកមានភាពអត់ធ្មត់បានច្រើន ព្រមទាំងពុះពារទៅមុខរហូតដល់ទទួលបានភាពជោគជ័យ។ ទី២ គឺចំណេះដឹង ត្រង់ចំណុចនេះ នៅពេលដែលអ្នកស្រឡាញ់អ្វីមួយ នោះនឹងធ្វើឱ្យអ្នកព្យាយាមសិក្សា ស្វែងយល់ពីវាកាន់តែច្រើ​ន​ រួចនាំឱ្យអ្នកមានចំណេះដឹងច្រើន។ មានចំណេះដឹង នឹងធ្វើឱ្យអ្នកមានភាពចង់ចេះ ចង់ដឹងកាន់តែខ្លាំង នឹងជំរុញទឹកចិត្តឱ្យអ្នកទៅធ្វើការ។

ចំណុចទី៣ គឺយកបទពិសោធ ក្រោយពីអ្នករៀនចប់ មានចំណេះដឹង គួបផ្សំនឹងភាពចង់ដឹងចង់ឃើញផងនោះ នឹងធ្វើឱ្យអ្នកចូលទៅបម្រើការងារ។ ការស្រឡាញ់ចូលចិត្ត ផ្សំជាមួយនឹងចំណេះដឹង និងការចូលបម្រើការងារនោះ នឹងធ្វើឱ្យអ្នកមានបទពិសោធកាន់តែច្រើន។ ទី៤ គឺជំនាញ មានន័យថា នៅពេលដែលអ្នកមានទាំង៣ខាងលើហើយ នឹងធ្វើឱ្យអ្នកចូលប្រឡូកការងារបានច្រើន យូរៗទៅក្លាយជាជំនាញដែលអាចប្រឡូកក្នុងវិស័យអាជីវកម្មបាន។

អ្នកឧកញ៉ា បានបន្ថែមថា ប្រសិនជាមនុស្សគ្រប់រូបមានចំណុចទាំង៤នេះនៅក្នុងខ្លួន រាល់កិច្ចការទាំងអស់ មិនសំដៅលើការចង់បង្កើតអាជីវកម្មនោះទេ គឺអាចប្រើប្រាស់បានគ្រប់វិស័យ ហើយកម្រនឹងបរាជ័យណាស់។ យ៉ាងណាមិញ ស្ថាបនិករបស់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) រូបនេះ ក៏បានរំលឹកជារើយៗដល់យុវជនគ្រប់រូបដែលមានបំណងចង់បង្កើតអាជីវកម្ម ឬ ប្រកបកិច្ចការអ្វីមួយចង់ទទួលបានផលលឿន គឺពិចារណាឱ្យបានដិតដល់។ លោកបានលើកឡើងថា មុននឹងធ្វើអ្វីមួយ ត្រូវសិក្សាឱ្យបានច្រើន ចេញធ្វើការ ដើម្បីទទួលបានបទពិសោធ និងមានគំនិតចាស់ទុំ ចេះគិតវែងឆ្ងាយទើបអាចធ្វើឱ្យការងារនោះជោគជ័យបានរលូនល្អ។ មួយវិញទៀត មិនអាចចេញបង្កើតអាជីវកម្មទាំងវ័យក្មេង និងគ្មានបទពិសោធបានឡើយ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម