ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ចាត់ទុកសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ ជាផែនទីបង្ហាញផ្លូវសម្រាប់ពង្រឹងយន្តការអធិការកិច្ច
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា សៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ គឺជាផែនទីបង្ហាញផ្លូវដ៏មានសារសំខាន់សម្រាប់អធិការការងារក្នុងការពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាពសំដៅលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។
ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ នៅព្រឹកថ្ងៃទី១២ ខែធ្នូ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា បានបន្តថា ការដាក់ឱ្យប្រើប្រាស់នូវសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ និងជាសមិទ្ធផលដ៏មានសារសំខាន់ថ្មីមួយទៀតក្រោមគម្រោងរបស់អង្គការ GIZ ក្នុងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអធិការកិច្ចការងារ និងឯកសារគោល និងមិនអាចខ្វះបានសម្រាប់អធិការការងារទាំងអស់ក្នុងការចុះធ្វើអធិការកិច្ចការងារឱ្យកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងការងារ បានកែសម្រួលយន្តការអធិការកិច្ចការងារតាមរយៈការច្របាច់បញ្ចូលគ្នាក្រុមអធិការកិច្ចការងារច្រើនក្រុមឱ្យទៅជាក្រុមអធិការកិច្ចការងារតែមួយ និងទំនើបកម្មការធ្វើអធិការកិច្ចការងារផ្ទៃក្នុង
សំដៅលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរដោយក្រសួងបានបន្តពង្រឹងយន្តការក្រុមអធិការកិច្ចការងារតែមួយសំដៅកាត់បន្ថយការរំខានដល់ប្រតិបត្តិការអាជីវកម្មកាត់បន្ថយបន្ទុករបស់ម្ចាស់រោងចក្រ សហគ្រាស និងធានាប្រសិទ្ធភាព និងអនុលោមភាពតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងចុះអធិការកិច្ចដោយផ្តោតលើចំណាត់ថ្នាក់នៃកម្រិតហានិភ័យរបស់រោងចក្រ សហគ្រាសនីមួយៗ។
លោករដ្ឋមន្ត្រីបានលើកឡើងថា គិតត្រឹម៩ខែ ឆ្នាំ២០២២ ក្រសួងបានចុះអធិការកិច្ចការងារសរុបចំនួន ៣ ៤៦៤លើក ក្នុងនោះអធិការកិច្ចការងារសាមញ្ញចំនួន ៣ ៣៤៤លើកចុះធ្វើអធិការកិច្ចតាមដានការដាក់កំហិតចំនួន១០លើក និងចុះអធិការកិច្ចការងារពិសេសចំនួន ១១០លើក។ លោករដ្ឋមន្ត្រីបានបន្ថែមថា តាមរយៈការចុះអធិការកិច្ចការងារនេះ ពិនិត្យឃើញថា អត្រារោងចក្រ សហគ្រាស ដែលមិនអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានទាក់ទងនឹងវិស័យការងារមានការថយចុះជាបន្តបន្ទាប់។
ក្រសួងបានអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្នុងវិស័យការងារឱ្យក្លាយជាអធិការការងារអធិការពេទ្យការងារ និងអភិបាលការងារដោយបានផ្តល់វិក្រឹត្យការដល់មន្ត្រីអធិការកិច្ចការងារដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ជាមន្ត្រីនគរបាលយុត្តិធម៌។
បន្ថែមលើនេះទៀត ដើម្បីគ្រប់គ្រងទិន្នន័យអធិការកិច្ចការងារសំដៅពង្រឹងប្រសិទ្ធភាពនៃចុះអធិការកិច្ចការងារក្រសួងបានដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម កាលពីថ្ងៃ១ ខែមករាឆ្នាំ២០២២។
លោករដ្ឋមន្ត្រីសង្ឃឹមថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នឹងចូលរួមអនុវត្តតាមសៀវភៅគោលការណ៍ណែនាំនេះដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារប្រកបដោយស្មារតីបុរេសកម្មនិងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានណែនាំដល់អគ្គនាយកដ្ឋានការងារបន្តអនុវត្តឱ្យបានសមស្រប និងទទួលបន្ទុកដឹកនាំសម្របសម្រួលភាគីពាក់ព័ន្ធក្នុងតាមដាន និងត្រួតពិនិត្យលើការអនុវត្តរាល់វិធានការ និងសកម្មភាពដែលបានដាក់ចេញក្នុងសៀវភៅគោលការណ៍ណែនាំនេះឱ្យបានប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមការរំពឹងទុក។
អធិការការងារទាំងអស់ ត្រូវតែស្វែងយល់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំនេះដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការចុះធ្វើអធិការកិច្ចការងារសំដៅធានាបាននូវការលើកកម្ពស់លក្ខ ខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងភាពសុខុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈនិងត្រូវបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីក្លាយជាអធិការងារដែលមានសមត្ថភាពក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ