Connect with us

ព័ត៌មានជាតិ

​ការដាក់ដេញថ្លៃ​ចំណតរថយន្ត​ខេត្តស្ទឹងត្រែង និងកំពង់ចម្លង​មានភាពមិនប្រក្រតី​

បានផុស

នៅ

ប្រភពមួយសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា ការដាក់ដេញថ្លៃចំណតរថយន្ត​ស្ថិតនៅក្នុងភូមិលើ សង្កាត់​ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង​ និងកំពង់ចម្លង​នៅស្រុកសៀមបូកមានភាព​មិនប្រក្រតីដែលធ្វើឲ្យខាតបង់ចំណូលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្តស្ទឹងត្រែង​នៅព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២នេះ​បានបើកពិធី​ដេញ​ថ្លៃភាស៊ីចំណតរថយន្តក្នុងក្រុងស្ទឹងត្រែង និងកំពង់ចម្លងនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង​សម្រាប់​ការធ្វើអាជីវកម្ម​ឆ្នាំ ២០២៣ ដែលមានការចូលរួមពីលោក ខេង ទិត្យសីហា ​ប្រធានមន្ទីរសេដ្ឋកិច្ច និង​ហិរញវត្ថុខេត្តស្ទឹងត្រែង​ និងភាគីពាក់ព័ន្ធ។

​ជាលទ្ធផលបឋមការដេញថ្លៃចំណតរថយន្តបានទៅលើលោកស្រី និត ប៊ុនដាលី ​ដែលជាអ្នកកាន់កាប់​ភាស៊ីឆ្នាំចាស់ដដែលនូវ​ទំហំទឹកប្រាក់ជិត ៥៧ លានរៀល (៥៦,៩០០ ០០០) ដែលកើនឡើង​ទឹកប្រាក់​ជិត ២ លានរៀលបើប្រៀបធៀប​ឆ្នាំ ២០២២ ដែលមានទំហំទឹកប្រាក់ ៥៥, ១០០ ០០០ លានរៀល។ ចំណែកឯកំពង់ចម្លងនៅស្រុកសៀមបូកទំហំទឹកប្រាក់ ៦ ៧០០ ០០០ នៅឆ្នាំ ២០២៣ លើសឆ្នាំ ២០២២ ចំនួនទឹកប្រាក់ត្រឹមតែ ៧ សែន រៀល។

​លទ្ធផលនេះធ្វើឲ្យមតិមួយចំនួន​លើកឡើងថា ​ការដេញថ្លៃនេះ​មានភាពមិនប្រក្រតី​ ខណៈអាជ្ញាធរ​មិនឲ្យអ្នក​សារព័ត៌មាន​ចូលរួមការដេញថ្លៃហើយថា ទំហំទឹកប្រាក់ដែលម្ចាស់ភាស៊ីអាចប្រមូលបាន​ច្រើនលើសលប់ ខណៈម្ចាស់ភាស៊ីអាចប្រមូលភាស៊ីចំណតរថយន្ត​បានជាង ១ លានរៀលក្នុង១ថ្ងៃ។

បញ្ហានេះលោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង​ឆ្លើយតបថា គ្មានហេតុផល ឬទឡ្ហីករណ៍​ណាមួយ​បញ្ជាក់ពីភាពមិនប្រក្រតីនោះទេដោយសារ​មើលទៅលើនិតីវិធី​នៃការដាក់ដេញថ្លៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទីutes មុន

ពលរដ្ឋ ៥ឃុំ ក្នុងមូលដ្ឋានស្រុកបាទី នាំគ្នាតវ៉ាបិទផ្លូវជាតិលេខ២ ឲ្យអាជ្ញាធរបើកទឹកដើម្បីស្រោចស្រពស្រូវប្រាំង

ចរាចរណ៍៩ នាទីutes មុន

រថយន្តស៊េរីទំនើប បើកដល់ផ្លូវបំបែកជាបួន ជ្រុលបុកម៉ូតូ និងកង់បីឥណ្ឌា របួសធ្ងន់ម្នាក់

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

សង្គ្រាម និងជម្លោះសំខាន់ៗក្នុងអំឡុងអាណត្តិរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម