ព័ត៌មានជាតិ
អត្តសញ្ញាណប័ណ្ណហួសសុពលភាព នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវទៅបន្តធ្វើអត្តសញ្ញាណប័ណ្ណទុតិយតា
ប្រជាពលរដ្ឋដែលមានអាយុ១៥ឆ្នាំឡើង អាចទៅថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែបាន ក្នុងនោះអន្តសញ្ញាប័ណ្ណហួសសុភាព និងជិតហួសសុពលភាព នៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវទៅបន្តសុភាពឡើងវិញ នៅតាមទីតាំងផ្តល់សេវាថតអត្តសញ្ញាណប័ណ្ណគ្រប់ទីកន្លែង។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោកវិរៈសេនីយ៍ឯក គឹមសុក មករា អធិការនគរបាលក្រុងស្ទឹងសែន ចុះផ្សព្វផ្សាយ និងផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋចំនួន១៣ភូមិ នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ។ ក្នុងឱកាសនោះដែរលោកលើកឡើងថា នៅក្នុងក្រុងស្ទឹងសែន មានទីតាំងថត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សរុបចំនួន៩ទីតាំង គឺនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ សង្កាត់ និងនៅអធិការរដ្ឋាននគរបាលក្រុងផងដែរ។ ការផ្តល់អត្តសញ្ញាណប័ណ្ណ គឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ លើប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងទៅ ក្នុងនោះប្រជាពលរដ្ឋប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួស និងជិតហួសសុពលភាពនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបន្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទុតិយតាឡើងវិញ។
ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាន ប្រជាពលរដ្ឋទាំងអស់ ត្រូវភ្ជាប់ជាមួយនូវឯកសារមាន សៀវភៅ គ្រួសារ សៀវភៅស្នាក់នៅ សេចក្តីថតចម្លងអត្រានុកូលដ្ឋាន ឬអត្រានុកូលដ្ឋានច្បាប់ដើម រូបថត ៤គុណ៦ ពីរសន្លឹក ដើម្បីផ្ទៀងផ្ទាត់ ការពារកំហុសដោយអច្ចេតនានៅពេលអត្តសញ្ញាណប័ណ្ណបោះពុម្ភចេញ។ កិច្ចការនេះ គឺដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ក្នុងនោះផែនស្ថិតិអត្ដសញ្ញាណប័ណ្ណ បានខិតខំពន្លឿនក្នុងការធ្វើសៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចុះចែកជូនប្រជាពលប្រើប្រាស់ប្រចាំថ្ងៃផងដែរ។
លោកបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ផែនស្ថិតិអត្ដសញ្ញាណប័ណ្ណក្រុងស្ទឹងសែន កំណត់មុខសញ្ញាប្រជាពលរដ្ឋអាយុ១៥ឆ្នាំឡើងត្រូវបំពេញបែបបទអត្តសញ្ញាណប័ណ្ណសរុបចំនួន ២.១៦៤នាក់ ស្រី១.០៦៤នាក់ ក្នុងនោះ បានបំពេញបែបបទរួចរាល់សរុបចំនួន១.៥០៨នាក់ ស្រី៧៤១នាក់ នៅសល់មិនទាន់មកបំពេញបែបបទ ចំនួន៦៥៦នាក់ ស្រី៣៣២នាក់។
យោងតាមសេចក្ដីជូនដំណឹងលេខ១៣០ ស.ផ.ណ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រជាពលរដ្ឋកាន់អត្តសញ្ញាណប័ណ្ណហួសសុពលភាព ឆ្នាំ២០២២ សរុបរួមចំនួន២.២០៣នាក់ ស្រីចំនួន ១.០៥៨នាក់ ក្រោយពីបានធ្វើបច្ចុប្បន្នភាព(ផ្លាស់ចេញ អ្នកស្លាប់ ជាប់ពន្ធនាគារ ជាដើម) យើងរកឃើញ ចំនួនត្រូវផ្ដល់សរុបស្មើនឹង ១.៦២៨នាក់ ស្រីចំនួន ៨០៥នាក់ ក្នុងនោះបានផ្តល់ជូន សរុបចំនួន ៥៦២នាក់ ស្រី ២៨៨នាក់ នៅសេសសល់ពុំទាន់ផ្ដល់សរុប ១.០៦៦នាក់ ស្រី ៥១៧នាក់។ អត្តសញ្ញាណប័ណ្ណហួសសុពលភាពឆ្នាំ ២០២៣ សរុបចំនួន ២.២០១នាក់ ស្រី ៩២៨នាក់, ក្រោយពីបានធ្វើបច្ចុប្បន្នភាពរួចមកយើងរកឃើញ៖ ចំនួនត្រូវផ្ដល់សរុបស្មើនឹង ១.៧៧៦នាក់ ស្រី ៧៨៨នាក់ ក្នុងនោះបានផ្តល់ជូនសរុបចំនួន ១៥៣នាក់ ស្រី ៦៧នាក់ នៅសេសសល់ពុំទាន់ផ្ដល់ចំនួន ១.៦២៣នាក់ ស្រី៧២១នាក់។
លោកអធិការក្រុង អំពាវនាវដល់ប្រជាពលរដ្ឋ សូមពិនិត្យអត្តសញ្ញាណប័ណ្ណ ដែលខ្លួនកំពុងប្រើប្រាស់ទាំងអស់ លើកាលបរិច្ឆេទ ក្នុងករណីហួសសុពលភាព ក្នុងឆ្នាំ២០២២ និង២០២៣ សូមមេត្តារស់រាន់មកបំពេញបែបបទធ្វើថ្មី ឲ្យមានសុពលភាពឡើងវិញ ដើម្បីបម្រើឲ្យការបោះឆ្នោត នៅឆ្នាំ២០២៣ ខាងមុខនេះ៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី