Connect with us

កីឡា

កីឡដ្ឋានសង់ពីកុងតឺន័រ ត្រូវបានរុះរើ និងដឹកយកទៅសង់ឡើងវិញ នៅអ៊ុយរូហ្គាយ សម្រាប់ World Cup

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup 2022) កាន់តែ​ជិត​ដល់ទី​បញ្ចប់​ហើយ ដោយ​នៅ​សល់​ប្រទេស​ចំនួន ៤ កំពុង​ដណ្ដើម​តំណែង​ជើងឯក​គ្នា ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ កីឡដ្ឋាន​មួយ​ត្រូវ​បាន​រុះរើ​រួចទៅហើយ នោះ​គឺ​កីឡដ្ឋាន​បណ្ដោះអាសន្ន ៩៧៤ (Stadium 974)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវិក​បាន​ទៅ​ធ្វើការ​លើ​ការ​បំបែក កីឡដ្ឋាន​បណ្ដោះអាសន្ន ៩៧៤ ក្នុង​តំបន់ Ras Abu Aboud នៃ​ទីក្រុង Doha។ កីឡដ្ឋាន​នេះ​ប្រើ​ដី​តែមួយគត់ ត្រូវ​បាន​សាងសង់​ជា​ចម្បង​ដោយ​ប្រើ​កុងតឺន័រ​ដឹក​ជញ្ជូន​ដែល​បាន​រៀបចំ​ឡើងវិញ​ចំនួន ៩៧៤ កុងតឺន័រ។ ៩៧៤ គឺជា​លេខ​កូដ​ហៅ​ទូរស័ព្ទ​សម្រាប់​ប្រទេស​កាតា។

នៅ​ខាងក្នុង​វា​មាន​កៅអី​ប្រហែល ៤០,០០០ កៅអី ហើយ​បាន​កើន​ឡើងជា​ផ្លូវការ​ចំនួន ៤,០៨៩ បន្ទាប់ពី​ការប្រកួត​បាន​ចាប់ផ្ដើម។

កីឡដ្ឋាន​នេះ​ត្រូវ​បាន​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២១ ហើយ​វា​រៀបចំ​ការប្រកួត​ត្រឹមតែ ១៣ ប្រកួត​ប៉ុណ្ណោះ។ នេះ​រាប់បញ្ចូល​ទាំង ៦ ប្រកួត នៅ​ក្នុង​ពាន Arab Cup និង ៧ ប្រកួត នៅ​ក្នុង​ពាន FIFA World Cup ដែល​ជា​ការប្រកួត​ចុងក្រោយ​របស់​ប្រេ​ស៊ី​ល​ឈ្នះ ៤-១ លើ​កូរ៉េខាងត្បូង កាលពី​យប់​ថ្ងៃ​ចន្ទ។ ទោះបីជា​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការប្រកួត​រថយន្ត​ដឹកទំនិញ និង​រថយន្ត​លើកដាក់​កុងតឺន័រ បាន​ចាប់ផ្ដើម​ការងារ​រុះរើ។

ទោះជា​យ៉ាងណាក៏ដោយ​នេះ​មិន​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់រឿង កីឡដ្ឋាន 974 នោះទេ​។ ដោយសារតែ​ដូចដែល​បាន​រាយការណ៍​ដោយ Financial Times ផែនការ គឺ​ដើម្បី​ដឹកជញ្ជូន​កុងតឺន័រ សន្មត​ថា​តាម​ទូក ដែលមាន​ចម្ងាយ ៨,០០០ ម៉ាយ ទៅ​អ៊ុយ​រូ​ហ្គា​យ។

ប្រទេស​នៅ​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ គ្រោង​នឹង​សាងសង់​កីឡដ្ឋាន​នេះ​ឲ្យ​ដូចគ្នា​ឡើងវិញ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup) នៅ​ទីនោះ ក្នុង​ឆ្នាំ ២០៣០។

អ៊ុយ​រូ​ហ្គា​យ សង្ឃឹមថា គំនិត​ដែល​បាន​ស្នើ​ឡើង​ដើម្បី​កាត់បន្ថយ​កន្លែង​ចោល​សំរាម​ដែល​ខ្ជះខ្ជាយ នឹង​ជួយ​ជំរុញ​ការបោះឆ្នោត​សម្រាប់​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ក្នុង​រយៈពេល ៨ ឆ្នាំ​ខាងមុខ ដែល​ស្មើនឹង ១០០ ឆ្នាំ​គត់ ចាប់តាំងពី​ពួកគេ​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​លើកដំបូង​។

ការដេញថ្លៃ​របស់​ពួកគេ​នឹង​ក្លាយជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ជាមួយ​អា​ហ្ស​ង់​ទីន ឈី​លី និង​ប៉ា​រ៉ា​ហ្គា​យ​។ ប៉ុន្តែ​វា​ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​ការ​ដេញថ្លៃ​របស់​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប រួមមាន អេ​ស្ប៉ា​ញ ព័រ​ទុយ​ហ្គា​ល់ និង​អ៊ុយ​ក្រែ​ន​។ ការដេញថ្លៃ​ពី​ប្រទេស​ម៉ា​រ៉ុ​ក និង​ពី​ប្រទេស​ដែល​ឆ្លង​សហព័ន្ធ​គ្នា រវាង​សហព័ន្ធ​ពី​ប្រទេស​អេ​ហ្ស៊ី​ប (​អាហ្វ្រិក​), ក្រិ​ក (​អឺរ៉ុប​) និង​អា​រ៉ា​ប៊ី​សា​អូឌីត (​អាស៊ី​) ក៏ត្រូវ​បាន​ស្នើ​ឡើង​ផង​ដែរ៕

ប្រភព ៖ thesun.co.uk

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤៣ វិនាទី មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ២៧ នាទីutes មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ជីវិតកម្សាន្ដ៣៨ នាទីutes មុន

កិច្ចព្រមព្រៀង IPO សម្ងាត់របស់ប្រធាន HYBE ជាមួយភាគហ៊ុនឯកជន រងភាពចម្រូងចម្រាស

សេដ្ឋកិច្ច២៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម