Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ រដ្ឋមិនអនុញ្ញាតឲ្យដំឡើងថ្លៃអគ្គិសនីឡើយ ទោះបីប្រឈមការខាតបង់ក៏ដោយ

បានផុស

នៅ

ពីវេទិកាជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបជាង ២ពាន់នាក់ កាលពីល្ងាចថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យដំឡើងថ្លៃអគ្គិសនីនោះឡើយ ទោះបីជាអគ្គិសនីកម្ពុជាប្រឈមនឹងការខាតបង់យ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ពេលប្រេងឡើងថ្លៃ ធ្វើឲ្យធ្យូងថ្មក៏ឡើងថ្លៃ អគ្គិសនីរបស់យើងប្រឈមនឹងបញ្ហាខាតបង់ ប៉ុន្តែ​ខ្ញុំសូមជម្រាបថា រដ្ឋាភិបាលអត់អនុញ្ញាតឲ្យដំឡើងភ្លើង ដើម្បីទប់ទល់ជាមួយនឹងការខាតបង់ទេ»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រសិនបើហ៊ានតែដំឡើងថ្លៃអគ្គិសនីនោះ គឺនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន ដែលកំពុងតែមានចំណូលធ្លាក់ចុះ និងធ្វើឲ្យការដឹកជញ្ជូនឡើងថ្លៃ ព្រមទាំងបណ្ដារោងចក្រនានា ក៏ត្រូវចំណាយច្រើនបន្ថែមទៀតទៅលើថ្លៃអគ្គិសនីនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេច តែងតែនិយាយម្ដងហើយម្ដងទៀត ជាមួយអគ្គិសនីកម្ពុជា និងក្រសួង រ៉ែ និងថាមពល សូមឲ្យរក្សាតម្លៃអគ្គិសនីឲ្យនៅដដែល ដោយមិនត្រូវដំឡើងថ្លៃឡើយ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម ឲ្យធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុនប្រេងឥន្ធនៈនានា ដើម្បីកុំឲ្យមានការដំឡើងថ្លៃតាមអំពើចិត្តទេ ទោះបីជាប្រទេសកម្ពុជា អនុវត្តនូវទីផ្សារសេរីក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា «ហើយក្រសួងពាណិជ្ជកម្ម ធ្វើការសម្របសម្រួលអត់មានឲ្យអ្នកឯងដំឡើងថ្លៃប្រេងតាមអំពើចិត្តទេ អត់ទេ លើកនេះគឺរាជរដ្ឋាភិបាលត្រូវ ទោះបីសេដ្ឋកិច្ចផ្សារ ក៏ប៉ុន្តែត្រូវតែមានការណែនាំមួយ បើមិនអញ្ចឹងឆ្លៀតឱកាសប្រេងឡើងថ្លៃ ប្រេងចុះថ្លៃ គឺនាំគ្នាដំឡើង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

នយោបាយ៣០ នាទីutes មុន

គណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

ជីវិតកម្សាន្ដ៣១ នាទីutes មុន

លោក​ លៀក លីដា​ យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រុមហ៊ុនហូលឌីងត្រូវបានអនុញ្ញាតឱ្យ​ធ្វើការបោះផ្សាយមូលប​ត្រកម្មសិទ្ធិនៅកម្ពុជា

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

ជូរី ល្អហួស មោទនភាព ក្រោយជោគជ័យក្នុងការផលិតវីដេអូឯកសារ ”របាំអប្សរា” លើកទី ២

Sokha Hotels

ព័ត៌មានពេញនិយម