Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំងឺគ្រុនក្ដៅសម្រុកទៅគ្លីនិកទីក្រុង ប៉េកាំង ក្រោយបន្ថូរបន្ថយវិធានការ​កូវីដ

បានផុស

នៅ

គ្លីនិកគ្រុនក្តៅនៅទីក្រុងប៉េកាំងមានការកើនឡើងអ្នកជំងឺច្រើនជាង ១៦ ដងក្នុងមួយសប្តាហ៍មុន ដែលជាសញ្ញាបង្ហាញថា ជំងឺកូវីដ ១៩ រីករាលដាលយ៉ាងឆាប់រហ័ស បន្ទាប់ពីការបន្ធូរវិធានការកាត់បន្ថយហានិភ័យនៃការឆ្លង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីទីក្រុងបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ចំនួនអ្នកជំងឺដែលចូលទៅគ្លីនិកគ្រុនក្តៅនៅទីក្រុងប៉េកាំងបានកើនឡើង ១៦ ដង ពោលឡើងដល់ ២២,០០០ នាក់ ។

កាល​ពី​សប្តាហ៍​មុន រដ្ឋាភិបាល​ចិន​បាន​ដក​វិធានការ​តឹងរ៉ឹង​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​កូវីដ ១៩ ហើយលទ្ធផលតេស្ត PCR វិជ្ជមាន នឹងលែងតម្រូវឲ្យដាក់នៅកន្លែងសាធារណៈជាច្រើនទៀតហើយ ។

ទន្ទឹមនោះ បុគ្គលដែលមិនមានរោគសញ្ញា ឬស្រាលត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ជំនួសឲ្យការបញ្ជូនទៅមន្ទីរពេទ្យ ឬកន្លែងធ្វើចត្តាឡីស័កផ្សេងទៀត ។

ពាក់ព័ន្ធបញ្ហាប្រឈមនឹងការកើនឡើងនៃករណីនេះផងដែរ, អាជ្ញាធរទីក្រុងគ្រោងនឹងបង្កើនចំនួននាយកដ្ឋានព្យាបាលអ្នកជំងឺករណីគ្រុនក្តៅនៅទីក្រុងប៉េកាំងពី ៩៤ ទៅ ៣០៣ កន្លែង ។

ស្របពេលជាមួយគ្នានេះ មន្ត្រីទីក្រុងកាលពីថ្ងៃចន្ទក៏បានបញ្ចេញឧបករណ៍ធ្វើតេស្តរហ័សរកកូវីដចំនួន ២៥ លានគ្រឿងផងដែរ ដោយសារតែឧបករណ៍តេស្តទាំងនេះពិបាករកទិញនៅក្នុងរដ្ឋធានី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កងទ័ពចិននិងឥណ្ឌា ប៉ះទង្គិចគ្នាមួយប្រ៉ាវនៅព្រំដែន មានរបួសទាំងសងខាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម