ព័ត៌មានជាតិ
ទំនិញ ២ប្រភេទ មានហានិភ័យខ្ពស់ក្នុងការគេចពន្ធ
ទំនិញដែលមានអត្រាពន្ធខ្ពស់ និងទំនិញជាប់កម្រិតកំណត់ ឬទំនិញហាមឃាត់ មានរថយន្ត និងបារី ជាប្រភេទទំនិញ ដែលមានហានិភ័យខ្ពស់ក្នុងការគេចពន្ធ ទាមទារឱ្យមានការយកចិត្តទុកដាក់លើការត្រួតពិនិត្យខ្លាំងពីការរត់គេចពន្ធ។ នេះបើតាមការលើកឡើងរបស់ លោក ប៊ូរ ប៊ុនណារ៉ា ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងកម្មវិធី ច្បាប់និងសណ្តាប់ធ្នាប់ រៀបចំដោយកម្ពុជាថ្មី។

បើតាមប្រសាសន៍លោក ប៊ូរ ប៊ុនណារ៉ា ចំពោះរថយន្ត គឺមានអាត្រាពន្ធខ្ពស់ ដូច្នេះពេលនាំចូលមក តម្រូវឱ្យបិទលតាបត្រដើម្បីសម្គាល់ថា រថយន្តនោះបានបង់ពន្ធរួចរាល់។ ចំណែកការនាំចូល បារី (ប្រភេទទំនិញថ្នាំជក់) គឺតម្រូវឱ្យមានតែម (ត្រាពន្ធគយ) ដើម្បីសម្គាល់ថា ទំនិញនោះមានហានិភ័យខ្ពស់ និងទាមទារឱ្យយកចិត្តទុកដាក់ខ្លាំង។

លោកថា ទំនិញទាំងពីរប្រភេទខាងលើ គឺមានហានិភ័យខ្ពស់ពីការរត់គេចពន្ធ ដែលត្រូវបានចាត់ទុកជាប្រភេទ ទំនិញកំណត់ពិសេស ដូច្នេះរាល់ការនាំចេញឬចូល គឺស្ថិតនៅក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចមន្ត្រីគយ នៅទូទាំងដែនគយ ពោល គឺសមត្ថកិច្ចមន្ត្រីគយ មានសិទ្ធិត្រួតពិនិត្យគ្រប់ទីកន្លែងនៅក្នុងដែនគ្រប់គ្រងដោយគយ។
ដោយឡែក បើសិនជាទំនិញណាដែលមិនមានហានិភ័យខ្ពស់ ហើយអាត្រាពន្ធទាប និងមិនមានសក្តានុពលណាមួយ អាចគេចពន្ធបានទេ នោះសមត្ថកិច្ចរបស់គយ មានតែត្រឹមរង្វង់អំណាចគយប៉ុណ្ណោះ ដែលបានន័យថា ២០គីឡូម៉ែត្រ ពីព្រំដែន ឬអាចឈានដល់ ៦០គីឡូម៉ែត្រ ក្នុងករណីតំបន់នោះ ជាកន្លែងដែលងាយគេចពន្ធ។
ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ បញ្ជាក់ដែរថា សមត្ថកិច្ចអាចពិនិត្យឆែកឆេរនៅកន្លែងណា ទីណាក៏បានដែរ ឱ្យតែមានការសង្ស័យលើករណីរត់គេចពន្ធ នៅក្នុងដែនគយ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា