Connect with us

KPT+

ត្រីដូហ្វីននៅ ហុងកុង កំពុងប្រឈមមុខនឹងការដាច់ពូជ

បានផុស

នៅ

យោងតាមក្រុមអភិរក្ស WWF បានឲ្យដឹងថា “ទន្លេ Pearl River Delta គឺជាទីជម្រកសម្រាប់ត្រីដូហ្វីនចិនស (Chinses white) ប្រហែល ២០០០ក្បាលច្រើនជាងតំបន់ប្រទេសដទៃទៀតបំផុត កំពុងថយចុះចំនួនពីមួយឆ្នាំទៅមួយឆ្នាំដោយសារតែការរំខានសម្លេងពីមនុស្សនៅតំបន់នោះ”។ Doris Woo អ្នកគ្រប់គ្រងគម្រោងការអភិរក្សត្រីផ្សោតនៅ WWF ហុងកុង បាននិយាយថា “ត្រីដូហ្វីនកំពុងពិបាករស់នៅដោយសារសម្លេងរំខានពីមនុស្ស”។

Doris Woo
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីឆ្នាំ ២០១៦ មក Woo និងក្រុមការងាររបស់នាងកំពុងធ្វើការត្រួតពិនិត្យសូរស័ព្ទនៅទីតាំងជាច្រើនក្នុងតំបន់ ហើយរកឃើញថាការរំខានដោយសម្លេងរួមមាន សំឡេងរោទិ៍នៃម៉ាស៊ីនបូមទឹក ការខួងនាវាមុជទឹក ទូកនេសាទឧស្សាហកម្ម បានបង្រួញប្រព័ន្ធទាក់ទងរបស់សត្វដល់ទៅ ៤៥ភាគរយ។ អ្នកដឹងទេថា ត្រីដូហ្វីនពឹងផ្អែកលើសំលេងដើម្បីរកស៊ី ទំនាក់ទំនង និងស្វែងរក ជាពិសេសវាងាយរងឥទ្ធិពលពីសម្លេងខ្លាំងៗណាស់ដែលអាចធ្វើឲ្យវាថ្លង់និងស្លាប់យ៉ាងងាយ។ ជាលទ្ធផល ត្រីផ្សោតក្នុងហុងកុងពីរប្រភេទ Sousa chinensis និង Indo-Pacific finless porpoise (Neophocaena phocaenoides) ត្រូវបានគេវាយតម្លៃថា “ងាយរងគ្រោះ” ក្នុងបញ្ជីក្រហមរបស់ IUCN តាំងពីឆ្នាំ ២០១៧។

ត្រីដូហ្វីនចិនស (Chinese white dolphin) លោតនៅផ្នែកខាងលិចនៃកោះ Lantau ទីក្រុងហុងកុង ជាមួយនឹងចរាចរណ៍កប៉ាល់ដែលអាចមើលឃើញនៅផ្ទៃខាងក្រោយ

ជាក់ស្ដែង ស្ពានហុងកុង-ជូហៃ-ម៉ាកាវ ប្រវែង ៣៤ម៉ាយ ដែលជាស្ពានឆ្លងកាត់សមុទ្រវែងជាងគេលើពិភពលោក គឺជាសំណង់​ប្រើរយៈពេល​មួយ​ទសវត្សរ៍​ដើម្បីសាងសង់​បាន​បង្កើត​ឲ្យ​មាន​ការ​បំពុល​ដោយ​សំឡេង​ជា​ច្រើន​ទៅ​ក្នុង​សមុទ្រ។ Doris Woo បានបន្តថា “សំណង់​នេះ​បាន​បង្ក​ការ​ខូច​ខាត និង​រអាក់រអួល​យ៉ាង​ខ្លាំង ប៉ុន្តែ​យើង​មិន​ទាន់​យល់​ច្បាស់​ពី​ទំហំ​របស់​វា​នៅ​ឡើយ​ទេ ហើយអ្វីៗនឹងកាន់តែយ៉ាប់ទៅៗ”។

យ៉ាងណាមិញ អង្គការ WWF បានស្នើសុំការគ្រប់គ្រងសំលេងរំខានជាច្រើនដូចជា ការហាមឃាត់ការសាងសង់នៅក្នុងតំបន់ជម្រកសត្វផ្សោត ការស្ដារឡើងវិញនូវឆ្នេរសមុទ្រផ្អែកលើធម្មជាតិ បង្ក្រាបការនេសាទខុសច្បាប់ ការដាក់កម្រិតល្បឿនលើសាឡាង និងកាត់បន្ថយភាពញឹកញាប់នៃការធ្វើដំណើរ៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ ខេត្ត​ស្ទឹងត្រែង​ជាប់​ដង​ទន្លេ​ចំនួន ៤ មាន​សត្វ​ផ្សោត​កម្រ​បំផុត​លើ​ពិភពលោក

ចុចអាន៖ មកដឹងពីប្រភេទសត្វល្មោភដេក និងមិនចូលចិត្តដេកទាល់តែសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១៣ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម