Connect with us

សេដ្ឋកិច្ច

អគ្គនាយកដ្ឋានកសិកម្ម ៖ ម្ចាស់ចម្ការម្រេច និងរោងចក្រកែច្នៃត្រូវប្រញាប់​ស្នើសុំចុះបញ្ជីនាំចេញជាផ្លូវការទៅចិន

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានកសិកម្ម គ្រោងនឹងបញ្ជូនឈ្មោះចម្ការ រោងចក្រកែច្នៃ និងវេចខ្ចប់ម្រេចទៅភាគីចិន នៅដើមខែមករា ឆ្នាំ២០២៣ខាងមុខ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញម្រេចជាផ្លូវការ​។

តាមរយៈផែនការនេះ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានជូនដំណឹង​ដល់ម្ចាស់ចម្ការម្រេច សហគមន៍ម្រេច រោងចក្រកែច្នៃ និងវេចខ្ចប់ម្រេច ទាំងអស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ នាំចេញម្រេចទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ទៅដាក់ស្នើសុំចុះបញ្ជីចម្ការ ​និងរោងចក្រ សម្រាប់នាំចេញម្រេចទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។

ក្រសួងកសិកម្ម បានឱ្យដឹងថា បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្រ្តីជំនាញ ចុះវាយតម្លៃស្របតាមនិតិវិធីបច្ចេកទេសដែលមានចែងក្នុងពិធីសារ។ នេះបើយោងតាមសេចក្តីជូនដំណឹង​អគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីប្រទេសកម្ពុជាទៅកាន់​ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងពាណិជ្ជកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយ​នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទៅទី០៩ ខែវិច្ចិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ​។

នៅកម្ពុជា ម្រេច ត្រូវបានកសិករដាំដុះច្រើននៅតាមខេត្តមួយចំនួន ដូចជា ខេត្តកំពង់ចាម, ត្បូងឃ្មុំ, កែប និងកំពត ជាដើម។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន រយៈពេល ​១១ ​ខែ​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជាង ១០,៥ ​ពាន់​លាន​ដុល្លារ កើន​ជាង ៦​ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ​២០២១ ដោយ​ក្នុងនោះ​ទឹកប្រាក់​ដែល​កម្ពុជា ​នាំ​ទំនិញ​មកពី​ប្រទេស​ចិន​មាន​ជិត ៩០​ ភាគរយ​នៃ​ទឹកប្រាក់​សរុប​។ ទឹកប្រាក់​នៃ​ការនាំ​ចូល​របស់​ចិន បាន​កើនឡើង​ ៣,២៩​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (​អគរ​)​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ ចែកប័ណ្ណកម្មសិទ្ធិ​សម្គាល់​ម្ចាស់អចលនវត្ថុ ដល់ពលរដ្ឋចំនួន៤ភូមិ ក្នុងសង្កាត់ច្រាំងចំរេះទី១

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

ព័ត៌មានជាតិ២៤ នាទីutes មុន

អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកែប បន្តចុះពិនិត្យ​ឱសថស្ថាន៥ទីតាំងក្នុងក្រុងកែប ដើម្បីបញ្ជាក់គុណភាព និងលុបបំបាត់ឱសថក្លែងក្លាយ

ព័ត៌មានជាតិ៤៣ នាទីutes មុន

អ្នកស្រុកមោងឫស្សីនិយមដាំម្នាស់ ដោយសាររកចំណូលបានខ្ពស់ជាងស្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១៣ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១២ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

Sokha Hotels

ព័ត៌មានពេញនិយម