Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ច្របាច់​បញ្ចូល​ក្រុម​​អធិការ​កិច្ច​ ចៀសវាង​រំខានដល់​ម្ចាស់​អាជីវកម្ម

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកែសម្រួលយន្តការអធិការកិច្ចការងារ តាមរយៈការច្របាច់បញ្ចូលគ្នាក្រុមអធិការកិច្ចការងារច្រើនក្រុមឱ្យទៅជាក្រុមអធិការកិច្ចការងារតែមួយ សំដៅលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៉ិត សំហេង រដ្ឋមន្រ្តី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ក្រសួងបានបន្តពង្រឹងយន្តការក្រុមអធិការកិច្ចការងារតែមួយ និងទំនើបកម្មការធ្វើអធិការកិច្ចការងារផ្ទៃក្នុង សំដៅកាត់បន្ថយការរំខានដល់ប្រតិបត្តិការអាជីវកម្ម កាត់បន្ថយបន្ទុករបស់ម្ចាស់រោងចក្រ សហគ្រាស និងធានាប្រសិទ្ធភាព និងអនុលោមភាពតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងចុះអធិការកិច្ច ដោយផ្តោតលើចំណាត់ថ្នាក់នៃកម្រិតហានិភ័យរបស់រោងចក្រ សហគ្រាសនីមួយៗ។

លោក​រដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ដើម្បី​លើកកម្ពស់បរិយាយកាសវិនិយោគនៅកម្ពុជា បានកំណត់នូវអាទិភាពក្នុងការរៀបចំក្រុមអធិការកិច្ចអន្តរស្ថាប័ន និងចុះតែមួយលើកចំពោះគោលដៅតែមួយ ដោយច្របាច់បញ្ចូលក្រុមអធិការកិច្ចទាំងអស់ឱ្យទៅជាក្រុមតែមួយនិងចុះតែមួយលើកក្នុង១ឆ្នាំ ចំពោះគោលដៅមួយដោយរៀបចំជាបញ្ជីសកម្មភាពអធិការកិច្ចនិងការកំណត់ពេលវេលាចុះឱ្យបានច្បាស់លាស់ លើកលែងតែមានករណីចាំបាច់ ឬករណីមានបទល្មើស ដែលត្រូវឱ្យមានការធ្វើអធិការកិច្ចពិសេសដោយឡែក របស់ក្រុមការងារជំនាញមានសមត្ថកិច្ច។

ជាមួយគ្នានេះ​ដើម្បីគ្រប់គ្រងទិន្នន័យអធិការកិច្ចការងារ សំដៅពង្រឹងប្រសិទ្ធភាពនៃចុះអធិការកិច្ចការងារ ក្រសួងបានដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម កាលពីថ្ងៃ១ ខែមករា ឆ្នាំ២០២២។បច្ចុប្បន្ន ក្រុមការងាររៀបចំក្រុមអធិការកិច្ចអន្ដរស្ថាប័នក្នុងវិស័យចំនួន ៣ រួមមាន វិស័យកម្មន្ដសាល, វិស័យកសិកម្ម និងវិស័យឧស្សាហកម្មទេសចរណ៍ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធចំនួន ៦ ដូចជា៖ វិស័យកម្មន្ដសាល (ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថាន), វិស័យកសិកម្ម (ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន) និងវិស័យឧស្សាហកម្មទេសចរណ៍ (ក្រសួងការងារនិងបណ្ដុះបណ្ដាវិជ្ជាជីវៈ, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល)។ ក្រុមអធិការកិច្ចអន្តរស្ថាប័ន បានជួបប្រជុំជាច្រើនលើក ដើម្បីដាក់ផែនការចុះធ្វើអធិការកិច្ចនៅដើមឆ្នាំ២០២៣ ខាងមុខនេះ។

គិតត្រឹម៩ខែ ឆ្នាំ២០២២ ក្រសួងបានចុះអធិការកិច្ចការងារសរុបចំនួន ៣ ៤៦៤លើក ក្នុងនោះអធិការកិច្ចការងារសាមញ្ញចំនួន ៣ ៣៤៤លើក ចុះធ្វើអធិការកិច្ចតាមដានការដាក់កំហិតចំនួន ១០លើក និងចុះអធិការកិច្ចការងារពិសេសចំនួន ១១០លើក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម