ព័ត៌មានអន្ដរជាតិ
អាមេរិក ធ្វើតេស្តជោគជ័យនូវ មីស៊ីលហោះក្នុងល្បឿនលឿនជាងសំឡេង ៥ដង
មន្ទីរបញ្ចកោណ បាននិយាយនៅថ្ងៃអង្គារទី១៣ខែធ្នូនេះថា កងទ័ពអាកាសសហរដ្ឋអាមេរិកបានបញ្ចប់ការសាកល្បង “ប្រតិបត្តិការ” នៃមីស៊ីលល្បឿនលឿនជាងសំឡេង៥ដង បន្ទាប់ពីត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែកធុន B-52។
ការសាកល្បង ដែលធ្វើឡើងនៅឆ្នេរសមុទ្រកាលីហ្វ័រញ៉ា គឺជាការធ្វើតេស្តចុងក្រោយបង្អស់នៃសព្វាវុធល្បឿនលឿនបំផុត ខណៈសហរដ្ឋអាមេរិក ព្យាយាមប្រកួតជាមួយគូប្រជែងយុទ្ធសាស្ត្រ។
ការសាកល្បងលើកមុនក្នុងខែឧសភា ក៏សម្រេចបាននូវល្បឿនលើសសំឡេងផងដែរ ដែលកាលនោះគឺជាការបាញ់អាវុធឆ្លើយតបរហ័ស (ARRW) ចេញពីយន្តហោះ B-52 ដូចគ្នា។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃអង្គារ ពីមូលដ្ឋានទ័ពអាកាស Eglin ក្នុងរដ្ឋផ្លរីដា បាននិយាយថា “យន្តហោះ B-52H Stratofortress បានបាញ់ចេញដោយជោគជ័យនូវអាវុធឆ្លើយតបគ្រប់ជ្រុងជ្រោយ AGM-183A លើកដំបូង នៅឆ្នេរសមុទ្រកាលីហ្វ័រញ៉ាភាគខាងត្បូង កាលពីថ្ងៃទី០៩ខែធ្នូ”។
យោងតាមកងទ័ពអាកាស, បន្ទាប់ពីយន្តហោះ B-52 បញ្ចេញមីស៊ីល, មីស៊ីលបានឈានដល់កម្រិតល្បឿនលឿនជាងសំឡេង៥ដង។ វាបានបញ្ចប់ផ្លូវហោះហើររបស់វា ហើយបានបំផ្ទុះនៅក្នុងតំបន់ស្ថានីយ។ គោលបំណងទាំងអស់ត្រូវបានសម្រេច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូទីន បង្អួតសព្វាវុធទំនើបៗ រួមទាំង ការធ្វើតេស្តខួរក្បាល “កំពូលទាហាន” ក្នុងពិព័រណ៍កងទ័ពឆ្នាំ ២០២២
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា