Connect with us

សុខភាព

មកដឹងពីអត្ថប្រយោជន៍នៃ សូកូឡាខ្មៅ ចំពោះសុខភាព

បានផុស

នៅ

ការសិក្សាក្នុងឆ្នាំ ២០១៤ បង្ហាញថា ស្ត្រីដែលចូលចិត្តញ៉ាំសូកូឡាអាចរក្សាទម្ងន់បានយ៉ាងមានប្រសិទ្ធិភាពជាងស្ត្រីដែលមិនសូវហ៊ានញ៉ាំសូកូឡា។ ការទទួលទាន សូកូឡា ត្រឹមត្រូវផ្ដល់នូវអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពណាស់ បើអ្នកអាចគ្រប់គ្រងចំនួនក្នុងការញ៉ាំមិនអោយច្រើនពេក ឬតិចពេក។

លើសពីនេះ សូកូឡាខ្មៅផ្ទុកសារធាតុប្រឆាំងអុកស៉ីតកម្មដ៏មានឥទ្ធិពលគឺ Flavonols ដែលជាសមាសធាតុមាននៅក្នុងរុក្ខជាតិជួយប្រឆាំងការរលាក និងប្រឆាំងការខូចខាតកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរីទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថប្រយោជន៍នៃ សូកូឡាខ្មៅ ចំពោះសុខភាព៖

១. ជំនួយសុខភាពបេះដូង: សារធាតុប្រឆាំងអុកស៉ីតកម្មជួយសម្រួលសម្ពាធឈាម ការពារការកកឈាម ជួយឲ្យឈាមដើរស្រួលទៅដល់បេះដូង កាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល ស្ទះសរសៃឈាមបេះដូងនិងហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង។

២. រក្សាស្ថេរភាពប្រព័ន្ធភាពផ្ស៉ាំ: Flavonols ការពារប្រព័ន្ធភាពផ្ស៉ាំ កាត់បន្ថយភាពតានតឹងអុកស៊ីតកម្មដែលជាអតុល្យភាពបណ្តាលមកពីកោសិកាប្រឆាំងនឹងរ៉ាឌីកាល់សេរីនិងជាមូលហេតុនាំឲ្យឈឺច្រើន។

៣. ប្រឆាំងជំងឺទឹកនោមផ្អែម: Epicatechin ការពារកោសិកា ធ្វើឱ្យពួកវាកាន់តែរឹងមាំ និងគាំទ្រដំណើរការដែលជួយឱ្យរាងកាយប្រើប្រាស់អាំងស៊ុយលីនបានល្អប្រសើរ។

៤. ជំនួយខួរក្បាល: សារធាតុ Flavonols នៅក្នុងសូកូឡាខ្មៅមានឥទ្ធិពលវិជ្ជមានទៅលើមុខងារខួរក្បាលដូចជា បង្កើនលំហូរឈាមទៅកាន់ខួរក្បាល និងការចងចាំកាន់តែខ្លាំងជាដើម។ 

៥. បង្កើនភាពសកម្ម: Epicatechin នៅក្នុងសូកូឡាខ្មៅបង្កើនការផលិតនីទ្រីកអុកស៊ីតក្នុងឈាមដែលសម្រួលចលនាឈាម និងកាត់បន្ថយបរិមាណអុកស៊ីសែនដែលអត្តពលិកប្រើ​ ខណៈពេលធ្វើលំហាត់ប្រាណកម្រិតមធ្យម ជាពិសេសជួយឱ្យអត្តពលិករក្សាអាំងតង់ស៊ីតេនៃការហាត់ប្រាណបានយូរផងដែរ។

៦. កាត់ស្ត្រេស: អ្នកស្រាវជ្រាវបញ្ជាក់ថា បន្ទាប់ពីញ៉ាំសូកូឡាខ្មៅ អរម៉ូនស្ត្រេសចាប់ផ្ដើមកាត់បន្ថយគួរឲ្យកត់សម្គាល់។

ដើម្បីទទួលប្រសិទ្ធិភាពពិតៗពីសូកូឡាខ្មៅ អ្នកត្រូវពិនិត្យមើលបរិមាណកាកាវដែលប្រើក្នុងសូកូឡាព្រោះកាកាវកាន់តែច្រើនកាន់តែមានប្រសិទ្ធិភាព អាស្រ័យអត្ថប្រយោជន៍ច្រើនដូចខាងលើនេះហើយ អ្នកគប្បីចាប់ផ្ដើមបន្ថែមវត្តមានសូកូឡាខ្មៅចូលទៅក្នុងរបបអាហារប្រចាំថ្ងៃផងដើម្បីទទួលបានសុខភាពល្អរឹងមាំ៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ នឹកស្មានមិនដល់ ទឹកអង្ករមានអត្ថប្រយោជន៍ច្រើនម្ល៉ឹងសោះ

ចុចអាន៖ ស្រាយ​ចម្ងល់​ សូកូឡា​ក្ដៅ​​អាច​កាត់បន្ថយ​អាការ​ឈឺ​ពោះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៣៨ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៣៨ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម