Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ ប្តេជ្ញា​ឆ្លើយតប​ចំពោះ​ទណ្ឌកម្ម​ចុងក្រោយ​របស់​ អាមេរិក

បានផុស

នៅ

ប្រទេសចិន បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើមន្ត្រីសម្រាប់ការរំលោភសិទ្ធិមនុស្សនៅតំបន់ទីបេ ដោយនិយាយថា ការដាក់ទណ្ឌកម្មខុសច្បាប់ គ្រាន់តែជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំងប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសួរអំពីការដាក់ទណ្ឌកម្មចុងក្រោយបំផុតនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin និយាយថា វិធានការនេះគឺជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ចំពោះកិច្ចការប្រទេសរបស់គាត់ និងធ្វើឲ្យខូចទំនាក់ទំនងដ៏ធំសម្បើមជាមួយសហរដ្ឋអាមេរិក។ លោកបន្ថែមថា ប្រទេសចិននឹងចាត់វិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងដំណោះស្រាយ។

លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី១២ខែធ្នូថា “សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មដោយខុសច្បាប់ លើមន្ត្រីចិននៅក្រោមច្បាប់ក្នុងស្រុក និងលេសនៃបញ្ហាសិទ្ធិមនុស្សនៅទីបេ។ កិច្ចការ​ដែល​ទាក់ទង​នឹង​ទីបេ ​គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ ហើយ​មិន​ត្រូវមាន​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​ណា​មួយ​ឡើយ”។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin

កាលពីសប្តាហ៍មុន ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសពីរលកនៃទណ្ឌកម្មថ្មីប្រឆាំងនឹងមនុស្សចំនួន៤០នាក់នៅក្នុងប្រទេសចំនួន៩ ដើម្បីសម្គាល់ទិវាសិទ្ធិមនុស្សអន្តរជាតិ រួមទាំងមន្ត្រីបច្ចុប្បន្ន និងអតីតនៅក្នុងប្រទេសកូរ៉េខាងជើង អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ហ្គីណេ អ៊ីរ៉ង់ ម៉ាលី ចិន រុស្ស៊ី និងហ្វីលីពីន។

ជនជាតិចិន២នាក់ឈ្មោះ Wu Yingjie និង Zhang Hongbo ត្រូវបានកំណត់គោលដៅសម្រាប់ការចោទប្រកាន់ថាបានរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ស្វយ័តទីបេ ជាកន្លែងដែលក្រសួងរតនាគារអះអាងថា រដ្ឋាភិបាលចិន បានអនុវត្តការឃុំខ្លួនតាមអំពើចិត្ត និងការរំលោភផ្សេងទៀត ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរឹតបន្តឹងសេរីភាពសាសនា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT 

ចុចអាន៖ លោក បៃដិន និយាយ ថា សេដ្ឋកិច្ច អាមេរិក អាចវ៉ាដាច់ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

Mitsubishi ពិចារណា​មិនចូល​រួមជាមួយ Nissan-Honda លើ​ការច្របាច់បញ្ចូល​គ្នា​

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំអធិការកិច្ច ត្រូវអនុវត្តកាតព្វកិច្ចដោយភាពម៉ឺងម៉ាត់ ពេលចុះតាមសហគ្រាស

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ត្រាំ ទាមទារ​​ឱ្យ​បញ្ចុះអត្រាការប្រាក់​ តម្លៃប្រេង​ នៅ​វេទិកាសេដ្ឋកិច្ចពិភពលោក ក្រុងដាវូស

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ

ព័ត៌មានជាតិ៤១ នាទីutes មុន

ផែ​កំពង់​កណ្តាល​​កណ្តាល​ក្រុង​កំពត​ ជា​ទីតាំង​បោះ​ដុំ​និង​ចែកចាយ​គ្រឿង​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ខេត្ត​កំពត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម