Connect with us

នយោបាយ

មន្ត្រីជាន់ខ្ពស់ គ.ជ.ប ទទួលជួបប្រតិភូបក្សខ្មែររួបរួមជាតិ ពិភាក្សាលើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត

បានផុស

នៅ

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប នៅព្រឹកថ្ងៃទី ១៣ ខែធ្នូនេះ បានដឹកនាំមន្ត្រីជាន់ខ្ពស់ គ.ជ.ប ទទួលជួបប្រតិភូគណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដើម្បីពិភាក្សា ពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនេះ បានពិភាក្សា និងពិគ្រោះយោបល់ទៅលើប្រធានបទចំនួន ៣ រួមមាន៖ ទី១. ត្រង់ចំណុចនេះ គណបក្សខ្មែររួបរួមជាតិ ស្នើសុំបញ្ជាក់បន្ថែមក្នុងជំពូកទី៣ ប្រការ ៣.៣ ចំណុច ៣.៣.១៖ សមា​គម ឬ អង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្ត មិនត្រូវអនុញ្ញាតឲ្យពាក់ឯកសណ្ឋាន ឬសញ្ញាសម្គាល់របស់ស្ថាប័នឡើយ គឺត្រូវពាក់តែប័ណ្ណដែលចេញដោយ គ.ជ.ប។

ទី២. ទម្រង់ (ទ. ១១០២) ៖ សូមឲ្យបិទផ្សាយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ. ១១០២) ជាសាធារណៈ នៅត្រង់ច្រកចូលទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ និងចែក ជូនភ្នាក់ងារ គណបក្សនយោបាយ ដែលមានវត្តមាន នៅក្នុងការិយា​ល័យរាប់សន្លឹកឆ្នោត។​ ត្រង់ចំណុចនេះ គណបក្សខ្មែររួបរួមជាតិ​ ស្នើសុំគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការកែសម្រួលរាល់ប្រការពាក់ព័ន្ធនឹងទម្រង់ (ទ. ១១០២)។

ទី៣. លិខិតបញ្ជាក់បេក្ខជន ពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ ៖ ត្រង់ចំណុចនេះ គណបក្សខ្មែររួបរួមជាតិ ស្នើសុំលុបប្រការ ៤.៥ ចំណុច ៤.៥.២.២ ពីព្រោះបញ្ជីឈ្មោះបោះឆ្នោត គឺផ្ដល់ដោយសុពលភាព ដោយគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត រួចស្រេចទៅហើយ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា នៅក្នុងជំនួបនេះ ក្រុមការងារបច្ចេកទេស គ.ជ.ប មិនបានសម្រេចទៅការទទួល ឬមិនទទួលនោះឡើយ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ គ.ជ.ប បានពន្យល់ទៅក្រុមការងារគណបក្សខ្មែររួបរួមជាតិ អំពីទិដ្ឋភាពច្បាប់ និងបច្ចេកទេស ចំពោះអ្វីដែលបានកំណត់ក្នុងសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

មន្ត្រីជាន់ខ្ពស់ គ.ជ.បរូបនេះ ឲ្យដឹងទៀតថា «ក្រុមការងារបច្ចេកទេសរបស់ គ.ជ.ប មិនបានសម្រេច​ទៅលើការទទួល ឬមិនទទួលយកទេ ប៉ុន្តែគ្រាន់តែជម្រាបទៅតំណាងគណបក្សខ្មែររួបរួមជាតិ ជម្រាបជូនទៅក្រុមការងារឯកឧត្ដម ញឹក ប៊ុនឆៃ ដែលមានឯកឧត្ដមនៅទីនោះដែរនោះ អំពីទិដ្ឋភាពច្បាប់ និងបច្ចេកទេស ដែលតម្រូវឲ្យ គ.ជ.ប រៀបចំចាត់ចែងតាមអ្វីដែលបានកំណត់ នៅក្នុងសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧»។

លោក សោម សូរីដា បានបញ្ជាក់ទៀតថា នៅក្នុងឱកាសនោះ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានពន្យល់អំពីអង្គហេតុ និងទិដ្ឋភាពបច្ចេកទេស ទៅកាន់ប្រតិភូគណបក្សខ្មែររួបរួមជាតិ ទៅតាមអ្វីដែលបានកំណត់នៅក្នុងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងមហាផ្ទៃ នឹងពង្រឹងតួនាទីរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ព័ត៌មានជាតិ១៧ នាទីutes មុន

ឆ្នាំ ២០២៤ ទឹកជំនន់ និងជំនន់ទឹកភ្លៀង មានមនុស្សស្លាប់-របួស ជិត ៣០ នាក់ ប៉ះពាល់សន្ទូង និងដំណាំរួមផ្សំ ជាង ៦ ម៉ឺនហិតា

សេដ្ឋកិច្ច២១ នាទីutes មុន

ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍វិនិយោគលើវិស័យថាមពល និងទេសចរណ៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ឥណ្ឌូណេស៊ី ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កាតា សង់​ផ្ទះ​ធូរ​ថ្លៃ​ឲ្យ​ប្រជាជន​ចំំនួន​១​លាន​ខ្នង

សន្តិសុខសង្គម២៧ នាទីutes មុន

រថយន្ដ៣គ្រឿង និងម៉ូតូ៦គ្រឿង ត្រូវបានដកហូត​មករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ពាក់ព័ន្ធករណីល្មើសជាតិស្រវឹង

ព័ត៌មានជាតិ១៦ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៥ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

Sokha Hotels

ព័ត៌មានពេញនិយម