កីឡា
កាសែតក្រូអាត បកអាក្រាតថា អាហ្សង់ទីន ត្រៀមរៀបចំ «ផែនការស្មោកគ្រោក» ដើម្បីយកឈ្នះក្រុមខ្លួន
ស្ថាប័នសារព័ត៌មាននាំមុខគេរបស់ប្រទេសក្រូអាត ដែលមានឈ្មោះថា ‘Sportske Novosti’ បានចេញផ្សាយអត្ថបទដែលអះអាងថា ក្រុមជម្រើសជាតិអាហ្សង់ទីន បានរៀបចំ “ផែនការស្មោកគ្រោក” សម្រាប់ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ ២០២២ ជាមួយក្រូអាត យប់នេះ។
អត្ថបទនេះបានបង្ហាញពីកីឡាកររបស់អាហ្សង់ទីន ១ រូប បានជជែកតាមអ៊ីនធឺណិតជាមួយមិត្តរួមក្រុមនៅក្លិបលីគអឺរ៉ុប ដោយនិយាយអំពីផែនការរបស់គេក្នុងការធ្វើឲ្យកីឡាករក្រូអាត ថា “កីឡាករអាហ្សង់ទីន ម្នាក់ យោងទៅតាមអ្វីដែលយើងត្រូវបានគេប្រាប់បានសារភាពចំពោះកីឡាករក្រូអាត។ មិត្តរួមក្រុមមកពីក្លិបអឺរ៉ុបរបស់គាត់ ដែលពួកគេត្រូវបានផ្តល់ភារកិច្ចក្នុងការបង្កហេតុ និងណែនាំពីរបៀបធ្វើឲ្យគូប្រជែងក្រូអាតមានកំហឹង”។
Sportske បានបន្តទៀតថា “គាត់ (កីឡាករអាហ្សង់ទីន) បានបង្ហាញពីជំនឿរបស់គាត់ថា កលល្បិចនឹងជំរុញឲ្យគូប្រកួតក្រូអាត ពិបាកគ្រប់គ្រងអារម្មណ៍ ហើយថាពួកគេអាចផ្ដួលក្រូអាត ក្នុងរយៈពេល ៦០ នាទី»។
អាហ្សង់ទីន ត្រូវបានគេនិយាយថា បានជ្រើសរើសកីឡាករក្រូអាត ៣ នាក់ ដែលងាយខឹង និងងាយញុះញង់បំផុត។ ប្រព័ន្ធផ្សព្វផ្សាយក្រូអាត បានរាយការណ៍ថា ការវាយប្រហារផ្លូវចិត្តរបស់អាហ្សង់ទីន ត្រូវបានអនុវត្តអាចជាការប្រើពាក្យប្រមាថចំពោះគូប្រជែង ឬប្រមាថគ្រួសាររបស់ពួកគេ។
នេះជាយុទ្ធសាស្ត្រដែលអាហ្សង់ទីនប្រើក្នុងការប្រកួតជាមួយហូឡង់។ ពួកគេសង្ឃឹមថាបន្ទាប់ពី ៦០នាទី យ៉ាងហោចណាស់កីឡាករក្រូអាតម្នាក់ នឹងត្រូវបានបណ្ដេញចេញ។ ប៉ុន្តែគ្រូបង្វឹក Dalic ដឹងថានរណាជាកីឡាករក្រូអាតជាគោលដៅ។ កាសែតបញ្ជាក់។
ព័ត៌មានខាងលើត្រូវការពេលវេលាបន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់។ ទោះជាយ៉ាងណាក៏ដោយ ការដែលអាហ្សង់ទីន ប្រើល្បិចជាច្រើន ដើម្បីញុះញង់គូប្រកួត គឺមិនធម្មតាទេនៅក្នុងបាល់ទាត់ ជាពិសេសការប្រកួតបាល់ទាត់ពិភពលោក។ នៅក្នុងវគ្គ ៨ ក្រុមចុងក្រោយ នៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២២ ខ្សែបម្រើ Leandro Paredes ក៏មានអាកប្បកិរិយាបង្កហេតុផងដែរនៅពេលដែលគេទាត់បាល់ត្រង់ចូលទៅក្នុងតំបន់បុគ្គលិក គ្រូបង្វឹក របស់ហូឡង់។
អាកប្បកិរិយារបស់តារា Juventus រូបនេះ បានធ្វើឲ្យការប្រកួតត្រូវបានរំខាន ដោយសារតែកីឡាករ នៃក្រុមទាំង ២ ស្ទើរតែមានការប៉ះទង្គិចគ្នា។ នៅពេលនោះ អាហ្សង់ទីន នាំមុខហូឡង់ ហើយមនុស្សជាច្រើនគិតថា អាកប្បកិរិយារបស់ Paredes ត្រូវបានគិតទុកជាមុនដើម្បីធ្វើឲ្យគូប្រកួតមានកំហឹង។
នៅក្នុងការប្រកួតរវាង អាហ្សង់ទីន និងអង់គ្លេស វគ្គ ១៦ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៩៨ លោក Diego Simeone ក៏បានបង្ករឿងបង្កហេតុឲ្យ David Beckham ទទួលបានកាតក្រហមពីទីលានផងដែរ ដោយហេតុនេះជួយឲ្យតំណាងអាមេរិកខាងត្បូងទទួលបានអត្ថប្រយោជន៍ និងឈ្នះការប្រកួតវគ្គផ្ដាច់ព្រ័ត្រ៕
ប្រភព៖ sportske.jutarnji.hr
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ