ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍផ្សារសំរោងយ៉ោងកំពុងពន្លឿនទៅមុខ ក្រោយរងអគ្គិភ័យឆាបឆេះ
កាលពីចុងសប្តាហ៍ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយនិងទូរគមនាគមន៍ និងជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាអាជីវករនៅផ្សារសំរោងយ៉ោង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដើម្បីដោះស្រាយបញ្ហាមួយចំនួន ក្រោយផ្សាររងការបំផ្លាញដោយអគ្គិភ័យកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងដំណើរចុះទៅពិនិត្យមើលនោះ ក៏មានការចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អភិបាលរងខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី និងប្រតិភូអមដំណើរផ្សេងទៀត។
ការងារមួយចំនួនកំពុងត្រូវបានធ្វើលើការអភិវឌ្ឍផ្សារនេះឡើងវិញមានដូចជា៖
១. ពន្លឿនការសាងសង់ដំបូលផ្សារ និងសំណង់ផ្សារទាំងមូលឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ
២. កសាងផ្លូវបេតុងជុំវិញផ្សារមានទំហំ ៨ ម៉ែត្រ, ផ្លូវមេខ្វែងក្នុងផ្សារទំហំ ៨ម៉ែត្រ ចំនួន ១ខ្សែ និងទំហំ ៦ម៉ែត្រ ចំនួន ១ ខ្សែ រួមទាំងផ្លូវតូចៗនៅក្នុងផ្សារទំហំ ៣ ម៉ែត្រ ចំនួន ១៨ខ្សែ
៣.រៀបចំបណ្តាញលូក្នុងផ្សារ ដោយសារលូសព្វថ្ងៃខូចខាតអស់ពុំអាចប្រើប្រាស់បាន
៤.រៀបចំតបណ្តាញអគ្គីសនីមេមួយនៅក្នុងផ្សារ
៥. រៀបចំតប្រព័ន្ធទឹកស្អាតនៅក្នុងផ្សារដែលជាប្រព័ន្ធមេ៦.សាងសង់បង្គន់អនាម័យនៅក្នុងផ្សារ ប្រសិនបើមានដីណាអាចសាងសង់៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២៣ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី