ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ស្តីបន្ទោស ការទាមទារ ៣ចំណុច របស់លោក Zelensky (មានវីដេអូ)
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា “ជំហានទាំង៣” ដែលប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ជំរុញឲ្យអ្នកគាំទ្របរទេសរបស់ខ្លួន ចាត់វិធានការដើម្បីជួយទីក្រុងកៀវ នឹងបណ្តាលឲ្យមានអរិភាពជាបន្តនៅក្នុងប្រទេសរបស់គាត់។
លោក Peskov បាននិយាយកាលពីថ្ងៃអង្គារថា “នោះគឺជាការទាមទារទាំង៣ចំណុច ឆ្ពោះទៅរកការបន្តសកម្មភាពយោធា”។
លោក Zelensky បានគូសបញ្ជាក់ពីការទាមទារនេះ ដល់សមាជិកនៃក្រុមប្រទេស G7 នៅក្នុងសុន្ទរកថា មួយកាលពីថ្ងៃចន្ទទី១២ខែធ្នូ។ ការទាមទារទាំងនោះរួមមានការបញ្ជូនអាវុធទំនើបៗទៅឲ្យអ៊ុយក្រែន ដូចជារថក្រោះ និងមីស៊ីលរយៈចម្ងាយឆ្ងាយ, ការផ្តល់ឧស្ម័នបន្ថែម២ពាន់លានម៉ែត្រគូប ដើម្បីឆ្លងកាត់រដូវរងា និងការប្រើប្រាស់ផ្នែកការទូត ដើម្បីជួយទីក្រុងកៀវសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងជម្លោះជាមួយរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ លោក Peskov បាននិយាយថា ទីក្រុងកៀវ គួរតែគោរពតាមការពិតថ្មី ហើយទទួលស្គាល់ថា រុស្ស៊ីបានកាត់បញ្ចូលទឹកដីជាច្រើនរួចទៅហើយបន្ទាប់ពីប្រជាមតិ។ អតីតតំបន់អ៊ុយក្រែនចំនួនបួន បានបោះឆ្នោតចូលរួមជាមួយរុស្ស៊ីនៅរដូវស្លឹកឈើជ្រុះនេះ ហើយឧបទ្វីប Crimea ក៏បានធ្វើដូចគ្នានេះដែរក្នុងឆ្នាំ២០១៤ ក្រោយរដ្ឋប្រហារក្នុងទីក្រុងកៀវ។
លើសពីនេះ ទីក្រុងមូស្គូបានព្រមានជាច្រើនលើកច្រើនសារថា ការបញ្ជូនអាវុធលោកខាងលិចចូលទៅក្នុងអ៊ុយក្រែន មានតែធ្វើឲ្យជម្លោះអូសបន្លាយពេលប៉ុណ្ណោះ ហើយនឹងមិនផ្លាស់ប្តូរលទ្ធផលអ្វីនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក សារភាពថា ណាតូ កំពុងខ្វះខាតអាវុធធ្ងន់ធ្ងរ ដោយសារអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា