Connect with us

KPT+

ប្រវត្តិសាស្ត្រពិភពលោក ៦ រឿង ដឹងហើយទប់សំណើចមិនបាន

បានផុស

នៅ

ពាក្យថាប្រវត្តិសាស្ត្រច្រើនតែនិយាយអំពីស្ថានភាពប្រទេស សង្គ្រាម សេដ្ឋកិច្ច ឬនយោបាយផ្សេងៗ លើកនេះយើងសាកមកដឹងពីប្រវត្តិសាស្ត្រប្លែកៗគួរឲ្យចង់សើចម្ដងមើល៖

១. លោក John Joseph Merlin អ្នកបង្កើតស្បែកជើងស្គីដំបូងបំផុតជិះបុកកញ្ចក់ដោយសារអត់ចេះឈប់

ក្នុងឆ្នាំ ១៧៦០  លោក Merlin ជិះស្គីបណ្ដើរលេងវីយូឡុងបណ្ដើរហើយមិនចេះឈប់ ទើបរអិលទៅបុកកញ្ចក់ធំមួយមានតម្លៃដល់ទៅ ៥០០ផោន ធ្វើឲ្យរបួសនិងបាក់វីយូឡុងទៀតផង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ប៉ូលីសសម្ងាត់ ២ក្រុមចាប់គ្នាទៅវិញទៅមកក្នុងពេលជួបជុំគ្នាជួញដូរគ្រឿងញៀន

ព្រឹត្តិការណ៍នេះកើតឡើងក្នុងឆ្នាំ ២០១៧ ប្រមូលផ្ដុំដោយប៉ូលិស​ ដែលជាជនបង្កប់ស្វែងរកអ្នកជួញដូរគ្រឿងញៀន មានវីដេអូក្នុង YouTube។ 

៣. កាលពីសម័យសង្គ្រាមត្រជាក់ ភ្នាក់ងារFBIឈ្មោះ Robert Hanssen ត្រូវគេប្រគល់ការងារឲ្យស្វែងរកជនបង្កប់ ហើយគាត់នោះឯងជាជនបង្កប់

Hanssen ក្លាយជាភ្នាក់ងារ FBI ក្នុងឆ្នាំ ១៩៧៦ ការងាររបស់គាត់គឺប្រមូលព័ត៌មានពីសូវៀតឲ្យ FBI។ ដល់ឆ្នាំ១៩៧៩ គាត់ក៏ចាប់ផ្ដើមលក់ព័ត៌មានទៅឲ្យសូវៀតវិញ បន្ទាប់មកក្នុងឆ្នាំ ១៩៨៧ ដោយមានការសង្ស័យ FBI ក៏ប្រគល់ការងារស្វែងរកជនបង្កប់ទៅឲ្យគាត់។ សំណាងអាក្រក់ FBI សូកលុយអតីតភ្នាក់ងារ KGB ម្នាក់ ៧លានដុល្លារទើបបែកធ្លាយអាត់សម្លេង Hanssen ជាមួយភ្នាក់ងារ KGBម្នាក់ទៀត។ គេចំណាំសម្លេងរបស់គាត់បានដោយសារតែប្រយោគមួយដែលទាក់ទងទៅនឹងការរើសអើងជនជាតិជប៉ុន ហើយគាត់ធ្លាប់និយាយវាកាលពីមុនដែរ។

៤. អ្នកបកប្រែជូនប្រជានាធិបតេយ្យ Jimmy Carter បកខុសក្លាយជាន័យអាសអាភាស 

កាលពីទស្សនៈកិច្ចឆ្នាំ១៩៧៧ នៅប្រទេសប៉ូឡូញ អ្នកបកប្រែរបស់ប្រជានាធិបតេយ្យរូបនេះបានបកខុសប្រយោគមួយចំនួនដូចជា លោក Carter និយាយថាគាត់ចង់ដឹងបន្ថែមពីអនាគតរបស់ប្រជាជនប៉ូឡូញ តែអ្នកបកប្រែបកថាលោក Carter ចង់រួមភេទជាមួយប្រជាជនប៉ូឡូញទៅវិញ មិនត្រឹមតែប៉ុណ្ណោះទេអ្នកបកប្រែបន្ថែមទៀតថា លោក Carter ចាកចេញពីអាមេរិកហើយមិនត្រឡប់ទៅវិញរហូត និងសប្បាយចិត្តក្នុងការចាប់ប្រដាប់ភេទប៉ូឡូញ។ ទីបំផុតលោក Carter ក៏មានអ្នកបកប្រែថ្មី គួរឲ្យហួសចិត្ត អ្នកបកប្រែនោះស្ដាប់អង់គ្លេសគាត់មិនបាន។

៥. អ្នកចាំទី Sam Bartram ក្នុងក្រុម Charlton Athletic ធ្លាប់ឈរម្នាក់ឯងអស់រយៈពេល ១៥នាទី អត់ដឹងថាគេរំសាយការប្រកួតដោយសារចុះអ័ព្ទពេក 

ការប្រកួតរវាង Charlton Athletic និង Chelsea ក្នុងឆ្នាំ ១៩៣៧ ត្រូវបានរំសាយដោយសារតែចុះអ័ព្ទពេក។ ជាមួយគ្នានេះដែរ គ្មាននរណាម្នាក់ទៅប្រាប់ Bartram សោះនាំឲ្យគាត់ឈរចាំបាល់ឡើង ១៥នាទី រហូតដល់មានប៉ូលីសម្នាក់មកសួរនាំទើបគាត់ចូលក្នុងបន្ទប់ដាក់អីវ៉ាន់ជួបនឹងមិត្តភក្តិគាត់ ហើយគេសើចគ្រប់គ្នា។

រូបកាលគាត់ចាំទី និងរូបសំណាក់របស់គាត់

៦. លោកសង្ឃជនជាតិអង់គ្លេសដែលជាមនុស្សហោះមុនគេបំផុត បានធ្វើស្លាបដោយខ្លួនឯងបណ្ដាលឲ្យធ្លាក់បាក់ជើងទាំងសងខាង 

Eilmer ធ្វើស្លាបដោយខ្លួនឯងក្នុងឆ្នាំ ១០០៥ គាត់សាកស្លាបនោះដោយឡើងទៅលើអគារកម្ពស់ប្រហែល ២០០ម៉ែត្រ រួចហោះចុះមកក្រោម ព្រោះតែខ្យល់កន្ត្រាក់ធ្វើឲ្យគាត់ភ័យពេកទើបធ្លាក់មកដីបាក់ជើងទាំងសងខាងនិងស្ពឹកមួយជីវិតទៅ។ យ៉ាងណាក្ដី គាត់នៅតែគិតថាបើពេលនោះគាត់មានកន្ទុយប្រហែលជាជោគជ័យ។

ជឿឬមិនជឿ ហេតុការណ៍ប្រវត្តិសាស្ត្រខាងលើសុទ្ធតែជាការពិតមានឯកសារយោងត្រឹមត្រូវនិងគួរឲ្យអស់សំណើច៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ ប្រវត្តិសាស្ត្រប្លែកៗ ៨ រឿង គ្រប់គ្នាគួរដឹង

ចុចអាន៖ គ្រោះធម្មជាតិធំៗ ៥ ធ្លាប់សម្លាប់មនុស្សអស់ជាច្រើន ក្នុងប្រវត្តិសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម