ព័ត៌មានជាតិ
ការបង្ក្រាបបទល្មើសនេសាទមានប្រសិទ្ធភាព រំពឹងកំណើនទិន្នផលត្រីទឹកសាប
លោក ពុំ សុថា អគ្គនាយករដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ទិន្នផលនេសាទត្រីទឹកសាបនារដូវនេសាទឆ្នាំនេះរំពឹងកើនឡើងច្រើនជាងឆ្នាំមុន ដោយសារកម្ពស់ទឹកឆ្នាំនេះមានភាពល្អប្រសើរ និងការបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាបមានប្រសិទ្ធភាព។

លោក ពុំ សុថាថ្លែងថា «យើងចាំមើលទាំងអស់គ្នា ហើយអ្នកនេសាទក៏គិតចឹងដែរឆ្នាំនេះ ពេលទឹកជន់អ្នកនេសាទរកត្រីបានរដូវនេសាទឆ្នាំនេះបានបើករួចហើយ ប៉ុន្តែកម្ពស់ទឹកនៅខ្ពស់ត្រីដាយមិនទាន់ត្រូវ»។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ប្រចាំខែតុលា បង្ហាញថា ដាយត្រីសម្រេចបានក្នុងខែតុលា ចំនួន ២០ តោន សរុបរយៈពេល ១០ ខែ ចំនួន ៦៧០ តោន ខណៈនេសាទគ្រួសារសម្រេចបានជាង ១ សែនតោន (១៦៦ ៤០០)។

ទិន្នន័យពីក្រសួងកសិកម្មបង្ហាញថា ឆ្នាំ ២០២១ កម្ពុជាទទួលបានផលនេសាទទឹកសាបសម្រេចបានជិត ៤ សែនតោន៕

អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ