Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថាន​ភាសា​ជាតិ បង្កើត​ឡើង​ដំបូង​ក្រោម​ការ​ដឹក​នាំ​​របស់​លោក​បណ្ឌិត​សភាចារ្យ ឡុង សៀម ​

បានផុស

នៅ

​វិទ្យាស្ថាន​ភាសា​ជាតិ​ជា​វិទ្យាស្ថាន​មួយ ស្ថិត​ក្រោម​អាណាព្យាបាល​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​​ដែល​បង្កើត​ឡើង​ដំបូង​នៅ​ចុង​ឆ្នាំ ១៩៩៦ ក្រោម​គំនិត​ផ្ដួចផ្ដើម​​របស់​លោក​បណ្ឌិត​សភាចារ ឡុង សៀម ព្រម​ទាំង​ឥស្សរជនសំខាន់​ៗមួយ​ចំនួន​ទៀត​។

រាជ​រដ្ឋាភិបាល​កម្ពុជាបាន​ចេញ​អនុក្រឹត្យ​ចុះ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ១៩៩៨ បង្កើត​វិទ្យាស្ថាន​ភាសាជាតិជា​គ្រឹះស្ថាន​សាធារណៈរដ្ឋបាល ដែល​ស្ថិត​ក្រោម​អាណាព្យាបាល​បច្ចេកទេស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថិត​ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

បន្ទាប់​ការ​កកើត​ឡើង​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​នៅ​ឆ្នាំ១៩៩៩ រាជ​រដ្ឋាភិបាលក៏​បាន​បញ្ចូល​វិទ្យាស្ថាន​ភាសាជាតិមក​ជា​វិទ្យាស្ថាន​ទី៥ នៃ​រាជ​បណ្ឌិត​សភាកម្ពុជា តាម​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី២៧ ខែ​ឆ្នូ​ ឆ្នាំ១៩៩៩​។

តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី២៦ ខែ​ធ្នូ ឆ្នាំ២០១៩ ស្តី​ពី​ការ​បង្កើត​រាជ​បណ្ឌិតសភា​កម្ពុជាជា​គ្រឹះស្ថាន​សាធារណៈរដ្ឋបាល​នៅ​ឆ្នាំ ២០២០​ វិទ្យាស្ថាន​ភាសាជាតិជា​ឧបសម្ពន្ធ​ទី៧របស់​រាជបណ្ឌិត​សភា​កម្ពុជា​មាន​នាយកដ្ឋាន​ចំនួន៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំង​ពី​ការ​បង្កើត​ឆ្នាំ​១៩៩៦ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ វិទ្យាស្ថាន​ភាសា​ជាតិស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​ថ្នាក់​ដឹក​នាំ​ចំនួន ៤ រូប​ដូច​ខាង​ក្រោម​នេះ៖

១. លោក​បណ្ឌិត​សភាចារ្យ ឡុង សៀម ប្រធាន​វិទ្យាស្ថាន​​ពី​ឆ្នាំ ១៩៩៦-២០០៧

២. លោក​បណ្ឌិត​សភាចារ្យ អ៉ីវ ច័ន ប្រធាន​វិទ្យាស្ថាន​​ពី​ឆ្នាំ ២០០៧-២០១៣

៣. លោក​បណ្ឌិត ជួរ គារី ប្រធាន​វិទ្យាស្ថាន​​ពី​ឆ្នាំ ២០១៤-២០២០ ​

៤. លោក​បណ្ឌិត មាឃ បូរ៉ា ប្រធាន​វិទ្យាស្ថាន​ពី​ឆ្នាំ២០២០ រហូត​ដល់​បច្ចុប្បន្ន

គួរ​រំលឹក​ដែរ​ថា ​វិទ្យាស្ថាន​ភាសាជាតិ​ ​ជា​ស្ថាប័នសិក្សា​ស្រាវជ្រាវ​មួយ​ពាក់ព័ន្ធ​នឹង​ភាសា និង​អក្សរសាស្ត្រ​ជាតិ។ ជា​ស្ថាប័ន ដែល​ឈាន​មុខ​គេ ពាក់ព័ន្ធភាសានិង​អក្សរសាស្ត្រ​ជាតិ បូករួម​ទាំង​​ការ​សិក្សាស្រាវជ្រាវ អភិរក្ស អភិវឌ្ឍ​ភាសា អក្សរ និង​ភាសា​មនដទៃ​ទៀត​ផង​ដែរ៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមានបិទសារព័ត៌មានណាដែលធ្វើសម្ភាស«អ្នកបែកថ្នាំ» «អ្នកមានសតិមិនគ្រប់» និងអ្នកស្រវឹងស្រា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​រក​ឃើញ​សាកសព​រាប់​សិប​នាក់​នៅ​តំបន់​ហ្គាហ្សា​ចំពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​លោក Yoon ​យល់​ព្រម​សហការ​តុលាការ​​ធម្មនុញ្ញ​​ ក្រោយ​តុលាការ​ក្រុង​​សេអ៊ូល​ឃុំខ្លួន​​

សេដ្ឋកិច្ច២១ នាទីutes មុន

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញការតភ្ជាប់ជើងហោះ​ហើរ​ត្រង់បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម