Connect with us

ព័ត៌មានជាតិ

ត្រឹម ១៣ ថ្ងៃ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋតាមភូមិ និងខ្នងផ្ទះបានជាង ១២០០០ នាក់

បានផុស

នៅ

លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ធ្នូ​នេះ​ថា រយៈពេល ១៣ ថ្ងៃនេះ ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ដល់​តាម​ភូមិ និង​តាម​ខ្នង​ផ្ទះ នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ សរុប​បាន​ចំនួន ១២៤៨៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សាន សុខ​សីហា បាន​បន្ត​ថា យុទ្ធនាការ នៃ​ការ​ចុះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ តាម​ភូមិ និង​តាម​ខ្នង​ផ្ទះ​នេះ គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី ០១ ខែ​ធ្នូ ឆ្នាំ ២០២២ មក។

លោក​វរសេនីយ៍ឯក សាន សុខ​សីហា បាន​បន្ត​ទៀត​ថា «អីចឹង​យើង​ឃើញ​ថា សន្ទុះ នៃ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចុះ​តាម​ភូមិ​ផ្ទាល់ និង​ចុះ​តាម​ផ្ទះ​ផ្ទាល់​បាន​ច្រើន​មែនទែន រយៈពេល​ត្រឹម ១៣ ថ្ងៃ បាន​ជាង ១២៤៨៧ នាក់។ អីចឹង​យើង​ឃើញ​ថា យុទ្ធនាការ​នេះ​ពិតជា​ល្អ ដែល​យើង​បាន​ផ្ដល់​សេវា​កាន់តែ​កៀក​ដល់​ប្រជាពលរដ្ឋ​»។

លោក​វរសេនីយ៍ឯក សាន សុខ​សីហា បាន​បញ្ជាក់​ថា តាម​ទីតាំង​នីមួយៗ តាម​បណ្ដា​ភូមិ តាម​បណ្ដា​ផ្ទះ​ប្រជាពលរដ្ឋ គឺ​បងប្អូន​ប្រជាពលរដ្ឋ បង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង​ក្ដីរំភើប ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​គំនិត​ផ្ដួចផ្ដើម​របស់ លោក​ឧត្ដមសេនីយ៍​ឯក ស ថេត តែងតែ​គិតគូរ​សុខទុក្ខ និង​តែងតែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុមការងារ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​លឿន​បំផុត។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះ ក្រសួងមហាផ្ទៃ បាន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ពលរដ្ឋ​ជិត ៣៣ ម៉ឺន​សន្លឹក។ ប៉ុន្តែ​បើ​គិត​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ ក្រសួង​បាន​ផ្ដល់​ជាង ២,២ លាន​សន្លឹក៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម