ជីវិតកម្សាន្ដ
Jin ចូលបំពេញកាតព្វកិច្ចយោធា ចំពេលព្រំដែនកូរ៉េខាងត្បូង និងខាងជើង កំពុងតានតឹង
តារាចម្រៀង Jin នៃសមាជិកក្រុម BTS បានចាប់ផ្ដើមបំពេញកាតព្វកិច្ចយោធារបស់ខ្លួន កាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្នុងរយៈពេល ១៨ខែ ចំពេលដែលស្ថានភាពសន្តិសុខនៅព្រំដែនរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងប្រឈមនឹងភាពតានតឹង។
ក្រោយទទួលដំណឹងនេះ អ្នកគាំទ្ររាប់សិបនាក់បានប្រមូលផ្ដុំគ្នា ស្ថិតក្រោមអាកាសធាតុត្រជាក់ និងធ្លាក់ព្រិល ដើម្បីលើកទឹកចិត្ត Jin នៅឯជំរុំហ្វឹកហាត់ នាភាគខាងកើតនៃស្រុក Yeoncheon ជាកន្លែងដែលកងទ័ពជួរមុខត្រូវបានដាក់ពង្រាយដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើង។
គួររំលឹកថា ក្រុមចម្រៀងបុរស BTS បានប្រកាសការចុះឈ្មោះចូលបម្រើកាតព្វកិច្ចយោធាជាផ្លូវការ កាលពីខែតុលាកន្លងទៅ ដោយចាប់ផ្តើមពី Jin ដែលមានអាយុ ៣០ឆ្នាំ ខណៈក្រុមចម្រៀងទាំងមូលនឹងរួមគ្នាឡើងវិញនៅឆ្នាំ ២០២៥ បន្ទាប់ពីបញ្ចប់គម្រោងរៀងៗខ្លួន។
ដោយឡែក ចំពោះ Jin បន្ទាប់ពីការហ្វឹកហ្វឺនរយៈពេល ៥សប្តាហ៍ លោកនឹងត្រូវដាក់ពង្រាយទៅកាន់អង្គភាពផ្សេង ដែលពេលនេះនៅមិនទាន់មានការបញ្ជាក់ពីមន្ត្រីយោធានៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ លេចធ្លាយ វីដេអូរបស់ Jennie ឱបថើបបុរសម្នាក់យ៉ាងស្និទ្ធស្នាលក្នុងពិធីជប់លៀងមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ