Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​អប្សរា​ ចុះ​​អនុស្សរណៈ​​បណ្តុះនិស្សិត​កម្ពុជា​អភិរក្ស​សំណង់​បុរាណ

បានផុស

នៅ

នៅ​មុខ​ប្រាសាទ​បន្ទាយ​សំរ៉ែ នា​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ២០២២ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ (MOU) ជា​មួយ​សាកលវិទ្យាល័យឯកជនចំនួន២ គឺ​សាកលវិទ្យា​បៀលប្រាយ និង​សាកលវិទ្យាល័យ​អង្គរ ដើម្បី​លើក​កម្ពស់យុវជនជំនាន់ក្រោយ ចំពោះ​កិច្ច​ការ​អភិរក្ស​សំណង់​បុរាណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​អនុស្សរណៈ​នៃ​សាកលវិទ្យាល័យ​ទាំង​ពីរ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង បើក​ឱកាស​ឱ្យ​ក្រុម​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​ អាច​យល់​ដឹង​ពី​សំណង់​បុរាណ ព្រម​ទាំង​អាច​សិក្សា​យក​បទ​ពិសោធន៍​លើ​កិច្ច​ការ​អភិរក្ស​ថ្ម ជា​មួយ​ក្រុម​អ្នក​ជំនាញ​នៃ​អង្គ​ការ​អាល្លឺម៉ង់ ដែល​កំពុង​តែ​បំពេញ​ការងារ​នៅ​ប្រាសាទ​សំរ៉ែ​នេះ​ផង​ដែរ។

លោក​ គឹម សុធិន អគ្គនាយករងនៃ​អាជ្ញាធរ​ជាតិ អប្សរា មាន​ប្រសាសន៍​ថា អ្នក​ជំនាញ​នៃ​អង្គការ​អាល្លឺម៉ង់ BIZ ដែល​ជា​ក្រុម​ឯក​ទេស​ខាង​អភិរក្ស​ថ្ម នៅ​​តាម​ប្រាសាទ​បាន​លើក​ឡើង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ ធនធាន​មនុស្ស​ខ្មែរ ដែល​ចេះ​ជួសជុល​ និង​ព្យាបាល​ថ្ម ប្រាសាទ​បុរាណ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ។ ហេតុ​ដូច​នេះ ស្រប​តាម​ការ​ចុះ​អនុស្សរណៈ​នេះ លោក អគ្គនាយករងនៃ​អាជ្ញាធរ​ជាតិអប្សរា​រំពឹងថា​នេះ​អាច​ជា​ឱកាស​ដ៏​ល្អ​មួយ​ សម្រាប់​សកលវិទ្យាល័យ​ឯកជន​ទាំង​ពីរ ក្នុង​ការ​ចូល​រួម​បណ្ដុះបណ្ដាល​និស្សិត​​ឱ្យ​យល់​ដឹង​ទៅ​លើ​សំណង់​បុរាណ ដើម្បី​រួម​ចំណែក​ជួយ​អភិរក្ស និង​ថែ​រក្សា​មរតក​ដូន​តា​ឱ្យ​បាន​គង់វង្ស​យូរ​អង្វែង​​តទៅ​ទៀត។

ជា​មួយ​គ្នា​នេះ នាយក​សាលា​នៃ​សាកលវិទ្យាល័យ​បៀលប្រាយ​សៀម​រាប បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ ដែល​អាជ្ញាធរ​ ជាតិ​អប្សរា បាន​អនុញ្ញាត​ឱ្យ​ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ទាំង​ពី​របាន​ចូល​រួម​សិក្សា​ពី​ជំនាញ​អភិរក្ស​ថ្ម​នៃ​សំណង់​បុរាណ​នេះ។

ថ្នាក់​ដឹក​នាំ​គ្រឹះស្ថានអប់រំទាំងពីរក៏​រំពឹង​យ៉ាង​មុតមាំ​ថា តាមរយៈ​អាជ្ញាធរជាតិ​អប្សរាដែល​ជា​ស្ថាប័ន​ជំនាញ​មួយ ​ដែល​គ្រប់​គ្រង​តំបន់​រមណីយដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោកដ៏​ល្បីល្បាញ​ ព្រម​ទាំង​អ្នក​ជំនាញ​របស់​អង្គការ​អាល្លឺម៉ង់​GIZ ជួយ​បណ្ដុះបណ្ដាល​ដល់​និស្សិត​ឱ្យ​មាន​សមត្ថភាព​ពេញ​លេញ ដើម្បី​អាច​រួម​ចំណែក​អភិរក្ស​សំណង់​និង​ប្រាសាទ​បុរាណ​​នានានា​ពេល​អនាគត៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ២ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម