KPT+
តើការបៀតបៀនផ្លូវភេទតាមអនឡាញមានរូបភាពបែបណាខ្លះ? ហើយត្រូវដោះស្រាយដូចម្តេច?
បច្ចុប្បន្ន ជាសម័យឌីជីថល ដែលមានភាពទូលំទូលាយចំពោះការផ្សព្វផ្សាយនៅលើបណ្តាញសង្គមផ្សេងៗ ហើយក៏មានអ្នកប្រើប្រាស់ច្រើនផងដែរ។ ទន្ទឹមនេះ ក៏មានជនខិលខូចមួយចំនួន ឆក់ឱកាសនេះ បានយកប្រព័ន្ធអនឡាញជាកន្លែងជួញដូរ ឬ បៀតបៀនផ្លូវភេទ អាចបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះជាច្រើន មិនថាជាមនុស្សប្រុស ជាមនុស្សស្រី ឬ ជាកុមារឡើយ។
តើការបៀតបៀនផ្លូវភេទតាមប្រព័ន្ធអនឡាញមានរូបភាពបែបណាខ្លះ? ប្រសិនជាជួបនូវបញ្ហានេះ តើជនរងគ្រោះត្រូវដោះស្រាយដោយរបៀបណា?
របាយការណ៍របស់អង្គការ Childnet ដែលធ្វើកិច្ចការពារដល់កុមារ និងយុវជន ពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ បានឱ្យនិយមន័យការបៀតបៀនផ្លូវភេទតាមប្រព័ន្ធអនឡាញថា គឺជាទង្វើដែលមិនចង់បាន ហើយមិនស្វាគមន៍ នៅលើប្រព័ន្ធឌីជីថលណាមួយ ហើយត្រូវបានទទួលស្គាល់ថាជាទម្រង់នៃអំពើហិង្សាផ្លូវភេទ។
អង្គការ Childnet ក៏បានបង្ហាញពីអាកប្បកិរិយាដែលមាននៅលើប្រព័ន្ធអនឡាញអាចកើតឡើងគ្រប់ទីកន្លែងដូចជា ប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់ប្រភេទ ហ្គេម ប្រអប់សារសាធារណៈ ជាក្រុម ឬ ឯកជន។ ការបៀតបៀន អាចមានជារូបភាព ឬ វីដេអូអាសអាភាស ការបង្ហោះសារ ឬ ផ្ញើជារូបត្លុកបែបកំប្លែង ប៉ុន្តែ សំដៅទៅដល់អត្ថន័យអាសអាភាសជាដើម។ ចំណែកអង្គការ GADC ដែលធ្វើការទៅលើស្ត្រី និងក្មេងស្រី បានបង្ហាញពីប្រភេទនៃការបៀតបៀនផ្លូវភេទមាន ០៤ គឺ៖
១.ការចែករំលែករូបភាព ឬ វីដេអូ
ការចែកចាយរូបភាព ឬ វីដេអូផ្លូវភេទ ដែលមិនសុំការអនុញ្ញាតពីសាម៉ីខ្លួន ព្រមទាំង ការលួចថតរូប ឬ វីដេអូនៅទីសាធារណៈដោយគ្មានការអនុញ្ញាត ដូចជាផ្នែកខាងក្រោយ ឬ ភ្លៅ ហើយយកទៅចែកចាយបន្ត។ កត្តាមួយទៀត គឺការថតរូបភាព ឬ វីដេអូអាសអាភាសដោយការព្រមព្រៀង ប៉ុន្តែ ភាគីម្ខាងទៀតបានយកទៅបង្ហោះជាសាធារណៈ ក៏ចាត់ទុកជាការកេងប្រវ័ញ្ចផ្លូវភេទផងដែរ។
២.ការកេងប្រវ័ញ្ច លួងលោម និងបំភ័យ
ក្នុងករណីនេះ គឺអាចកើតចេញពីការលួងលោមឱ្យភាគីម្ខាងបង្ហាញពី និងដោះដូររូបភាពអាក្រាតកាយ ដើម្បីបង្ហាញជាសេចក្តីស្រឡាញ់។ល។ ក្រោយមកក៏គំរាមទារប្រាក់ មិនដូច្នេះទេ នឹងបង្ហោះរូបភាពនោះជាសាធារណៈ។
៣.ការសម្លុតបែបផ្លូវភេទ
នៅចំណុចនេះ គឺការយកពីចំណុចខ្សោយរបស់នរណាម្នាក់ ឬ ត្រូវបានសម្លុតដោយការបើកបង្ហាញពីអត្តសញ្ញាណយេនឌ័រដោយគ្មានការយល់ព្រមពីសាម៉ីខ្លួន។ ការនិយាយដើម ឬ ការរិះគន់ពីរូបរាងកាយ ព្រមទាំងប្រើពាក្យពេចន៍ទាក់ទងទៅនឹងផ្លូវភេទ ដែលមានការរើសអើង និងប្រមាថនៅលើបណ្តាញសង្គម ក៏ចាត់ចូលក្នុងរូបភាពបៀតបៀនផ្លូវភេទតាមអនឡាញដែរ។
៤.មាតិកាផ្លូវភេទ
ចំពោះមាតិកាផ្លូវភេទ គឺកើតចេញដោយការមិនទទួលស្វាគមន៍រាល់ការបញ្ចេញមតិយោបល់ផ្លូវភេទទាំងនោះនៅលើបណ្តាញសង្គម។ រូបភាពមាតិកាផ្លូវភេទ មានដូចជា ការបញ្ចេញមតិយោបល់បែបផ្លូវភេទទៅលើរូបភាពដែលគេបានបង្ហោះ។ ផ្ញើជារូបភាព សារ emoji អាសអាភាស ឬ និយាយពីផ្លូវភេទដែលមិនត្រូវបានស្វាគមន៍ ឬ យករូបជនរងគ្រោះ ទៅកាត់ត ឬ កែរូបភាព ដើម្បីទាក់ទាញអារម្មណ៍ផ្លូវភេទជាដើម។ ទាំងអស់នេះ សុទ្ធតែជាការបៀតបៀនផ្លូវភេទតាមប្រព័ន្ធអនឡាញ ដែលអ្នកប្រើប្រាស់ឌីជីថលគួរប្រុងប្រយ័ត្ន។
ប្រសិនជាជនរងគ្រោះណាម្នាក់ បានជួបប្រទះហេតុការណ៍ទាំងនេះ អាចរាយការណ៍ទៅកាន់អង្គការនានាដែលធ្វើការទៅលើស្រី្ត ឬ កុមារ ដើម្បីឱ្យពួកគេជួយអន្តរាគមន៍។ លោកអ្នកក៏អាចទាក់ទងទៅកាន់អង្គការភ្លែន ក្រុមប្រឹក្សាជាតិដើម្បីកុមារ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងកិច្ចការនារី និងអង្គការពាក់ព័ន្ធផ្សេងៗទៀត៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២២ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី