Connect with us

ព័ត៌មានជាតិ

តោះ​មកដឹងពីភារកិច្ចរបស់រដ្ឋលេខាធិការនីមួយៗនៃទីស្ដីការគណៈរដ្ឋមន្ត្រី  

បានផុស

នៅ

ទីស្តីការគណៈរដ្ឋមន្រ្តី ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានបេសកកម្មដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកិច្ចការប្រចាំថ្ងៃរបស់គណៈរដ្ឋមន្រ្តី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី។ រចនាសម្ព័ន្ធដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រី គឺដឹកនាំដោយរដ្ឋមន្ត្រីមួយ អមដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋានជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន កំពុងកាន់តំណែងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានភារកិច្ចដឹកនាំការងាររួមនៅទីស្ដីការគណៈរដ្ឋមន្ត្រី ការងារបុគ្គលិក ការងារផ្គត់ផ្គង់ និងផ្នែកហិរញ្ញវត្ថុ។ ជាមួយគ្នានេះ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ក៏ត្រូវបានបែងចែកភារកិច្ចសម្រាប់ការទទួលខុសត្រូវតាមជំនាញរៀងៗខ្លួនផងដែរ។ កិច្ចការ និងភារកិច្ចរបស់រដ្ឋលេខាធិការនីមួយៗ មានដូចខាងក្រោម៖

១/ លោក ហ៊ីង ថូរ៉ាក់ស៊ី ជារដ្ឋលេខាធិការប្រចាំការ ទទួលបន្ទុករៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កិច្ចប្រជុំអន្តរក្រសួង កិច្ចប្រជុំជំនាញបច្ចេកទេស ជួយសម្របសម្រួលការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលចុះហត្ថលេខាលើសេចក្តីជូនដំណឹងចេញពីខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី។

២/ លោក សយ សុខា ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារគ្រឿងឥស្សរិយយស ក្រសួងផែនការ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិ សម្បទា និងការងារពិនិត្យតាមដានការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល។

៣/ លោកស្រី ឆាយ វ៉ាន់នឿន ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារក្រសួងការពារជាតិ ក្រសួងកិច្ចការនារី ការងាររាជកិច្ច និងតម្កល់ឯកសារជាតិ។

៤/ លោក ច័ន្ទ តានី ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការងារអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

៥/ លោក សុក ផេង ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារក្រសួងយុត្តិធម៌ ការងារមេធាវីរាជរដ្ឋាភិបាល ការងារសិទ្ធិមនុស្ស និងការងារសភា។

៦/ លោក ជ្រា សុចិន្តា ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារក្រសួងធនធានទឹក និងឧតុនិយម និងការងារគ្រប់គ្រងគ្រោះមហន្តរាយ។

៧/ លោក អ៊ីន វីរជាតិ ជារដ្ឋលេខាធិការ ទទួលបន្ទុកជួយសម្របសម្រួលការងារក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារជនជាតិដើមភាគតិច។

៨/ លោក តឹករ៉េត សំរេច ជារដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលការងារក្រសួងពាណិជ្ជកម្ម រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនអាកាសចរណ៍ជាតិអង្គរអ៊ែរ។

៩/ លោក ប៊ុន សំបូរ ជារដ្ឋលេខាធិការ ទទួលបន្ទុកលើការងារក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធម្មការ និងកិច្ចការសាសនា។

១០/ លោក ឃឹម រុស្ស៊ីដា ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ការរៀបចំពិធី និងកិច្ចប្រជុំនានាក្នុងវិមានសន្តិភាព ការងារសន្តិសុខគោលដៅទីស្ដីការគណៈរដ្ឋមន្ត្រី ការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការងារអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។

១១/ លោក ខូយ ឃុនហ៊ួរ ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងឧស្សាហកម្ម ក្រសួងរ៉ែ ថាមពល ការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការងារសវនកម្ម និងការងារប្រឆាំងអំពើពុករលួយ។

១២/ លោក កឹមរ័ត្ន វិសិដ្ឋ ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជួយសម្របសម្រួលការងារក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ការងារអាស៊ាន ការងារសហជីព និងការងារអង្គការមហាជន។

១៣/ លោក ឆឺយ រឿន ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារក្រសួងសាធារណការ ដឹកជញ្ជូន ក្រសួងព័ត៌មាន ការងាររៀបចំរបាយការណ៍ស្តីពីសកម្មភាពការងារទីស្តីការគណៈរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល រៀបចំឯកសារគាំទ្រកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី រៀបចំសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ការងាររៀបចំឯកសារអេឡិចត្រូនិក និងព័ត៌មានវិទ្យា សារជូនពរនានា ការងារច្រកទ្វារកំពង់ផែសមុទ្រ ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែន។

១៤/ លោក ហែម ក្រាញ់តូនី ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

១៥/ លោក ឈួន ឆាម ជារដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលកិច្ចការផ្ទៃក្នុង និងជួយការងារក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ។

១៧/ លោក អ៊ឹម ស៊ីថុល ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារក្រុមប្រឹក្សាអ្នកច្បាប់។  

១៨/ លោក សេង ទៀង ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារផ្គត់ផ្គង់ និងការងារហិរញ្ញវត្ថុ។

១៩/ លោកស្រី ទុង សុគន្ធ ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារផ្គត់ផ្គង និងហិរញ្ញកិច្ច។

២០/ លោក បួន គឹមហេង ជារដ្ឋលេខាធិការ ទទួលបន្ទុកការងារផ្គត់ផ្គង់ និងហិរញ្ញកិច្ច។

ជាមួយគ្នានេះ រដ្ឋលេខាធិការមួយចំនួនទៀត ដូចជា លោក ដួង តារា លោក ប្រាក់ ផល្លា លោក កែន សត្ថា លោកស្រី មាសសាឯម ដានី លោក ស៊ា ម៉ៅ លោក សំ ប៊ុនណា លោក អេង កុកថាយ លោក សៀ ឈុនទ្រី គឺទទួលបន្ទុកបេសកកម្មពិសេស និងជួយសម្របសម្រួលចង្កោមការងារដែលរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានប្រគល់ឲ្យតាមភាពជាក់ស្ដែង។ ចំណែក ក្រុមពិធីការផ្ទាល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏កំពុងកាន់មុខតំណែងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនេះផងដែរ រួមមាន លោកស្រី សុងឡេង បូរ៉ា លោកស្រី ទ្រី សុខា និងលោក ជា យុពា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម