Connect with us

សុខភាព

តើការផឹកទឹកត្រជាក់ ពិតជាគ្រោះថ្នាក់ដល់សុខភាពមែនទេ?

បានផុស

នៅ

មិនថាជាទឹកភេសជ្ជៈផ្អែម តែ ឬសូម្បីតែស្រាបៀរ ដែលមនុស្សជាច្រើនលួចលាក់បន្ថែមទឹកកក ឬវាត្រជាក់ពីទូទឹកកកស្រាប់ក៏ដោយ តាមពិតទាំងនេះសុទ្ធតែប៉ះពាល់សឹងទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើទឹកត្រជាក់ប៉ះពាល់ដល់រាងកាយយ៉ាងដូចម្តេច?

​ផឹក​ទឹក​ត្រជាក់​ក្នុង​ពេល​ខ្លី អាចធ្វើឲ្យ​ខួរក្បាលត្រជាក់ ឬមានរោគសញ្ញាត្រជាក់ដល់ខួរ​ក្បាល។ ទោះយ៉ាងណា ការឈឺក្បាលអាចបាត់មួយរយៈ (អ្នកដែលមានជំងឺឈឺក្បាលប្រកាំង ទំនងជាជួបប្រទះ​រោគសញ្ញា​នេះជាងមនុស្សធម្មតា) វាជាដំណើរការនៃខួរក្បាលដែ​លដឹកនាំឈាមឲ្យ​ហូរ​ទៅ​កាន់​សរសៃឈាមនៅតំ​បន់ត្រជាក់ ដើម្បីកំដៅសរសៃឈាមក្នុងតំបន់នោះ និង​ពង្រីកសរសៃឈាម រហូត​ដល់រំញោចសរសៃប្រសាទដែលយល់ឃើញពីការឈឺចាប់ផងដែរ។ ប៉ុន្តែ​បើ​និយាយ​ពី​គ្រោះថ្នាក់​ដល់​រាងកាយ​ក្នុង​រយៈពេល​វែង មាន​ដូចគ្នា។ ការផឹកទឹកត្រជាក់ ធ្វើឲ្យ​តម្រងនោម​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័សដើម្បីយកត្រជាក់ចេញពីរាងកាយ ដោយ​ការ​បញ្ចេញ​ទឹក​ត្រជាក់ ​ដែល​រក្សាទុកក្នុងប្លោកនោម។

បន្ថែមពីលើ​តម្រងនោម ​ដើម្បីធ្វើការកាន់តែខ្លាំង ភាព​ត្រជាក់​ក៏​ធ្វើ​ឲ្យ​សរសៃ​ឈាម​រឹង ប្រែ​ទៅ​ជា​មិន​ស្រួល ហើយ​ឈាម​ឡើង​ក្រាស់ និង​ធ្វើ​ចលនា​យឺតៗ និងពិបាកជាង បណ្តាល​ឲ្យ​កាកសំណល់​ក្នុងឈាមទៅកោះនៅលើជញ្ជាំងសរសៃឈាម ហើយ​អាច​កកកុញ​ក្លាយ​ជា​ជំងឺ​សរសៃឈាម​បេះដូង រហូត​ដល់​វា​អាច​ជា​មូលហេតុ​នៃ​ភាព​មិន​ប្រក្រតី​ដូច​ខាង​ក្រោម​៖​

នោមញឹកញាប់ ហើយ​អាច​ទប់​ទឹកនោម​បាន​រយៈពេល​ខ្លី​

ឈឺខ្នង ឈឺចង្កេះញឹកញាប់

ឈឺរាងកាយ ជាពិសេសនៅក្នុងសន្លាក់ផ្សេងៗដូចជា ជង្គង់ កែងដៃ ម្រាមដៃ ក

ហើមពោះ ការរំលាយអាហារថយចុះ ដោយសារតែជាតិខ្លាញ់នៅក្នុងអាហារត្រូវបាន condensed ទៅជាខ្លាញ់​ ក្រពះធ្វើការកាន់តែខ្លាំង ចំណាយពេលយូរដើម្បីរំលាយ។

មានរោគសញ្ញានៃជំងឺស្ទះសរសៃឈាមបេះដូង ឬសរសៃឈាមរឹង រហូតដល់វា​អាច​ជា​មូលហេតុ​នៃ​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ischemic, ខ្វិន និង​​ជំងឺដាច់សរសៃឈាមខួរក្បាល។

ដូច្នេះ​បើ​អ្នក​ចង់​ចៀសវាង​គ្រោះថ្នាក់​បែប​នេះ គួរតែផឹកទឹក​ក្តៅ ឬ​ទឹក​សីតុណ្ហភាព​ក្នុង​បន្ទប់​ ជំនួសឲ្យ​ការ​ផឹក​ទឹក​ត្រជាក់​ខ្លាំង ឬកាត់បន្ថយការផឹកទឹកត្រជាក់ ញ៉ាំ​អាហារដែលមានជាតិ​ខ្លាញ់តិច។ គ្រប់គ្រង​អាហារ​ដែល​មាន​ជាតិ​ម្សៅ និង​ស្ករ​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​រាង​កាយ ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​កែតម្រូវ​ដំណើរការ​នៃ​សរីរាង្គ​ខាងក្នុង រួមទាំង​សរសៃ​ឈាម​ធម្មតា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឡើងកូលេស្តេរ៉ុលខ្ពស់ អាចទទួលទានស៊ុតលឿងបានទេ?

ចុចអាន៖វិធី ៤ យ៉ាង ជួយរាងកាយបង្កើនប្រសិទ្ធបំប្លែង ថាមពលពីអាហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ១ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងប្រព័ន្ធធារាសាស្រ្តដ៏ធំ ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល៣០ម៉ឺនហិកតា សម្រេចបាន ១០%

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៦ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

សន្តិសុខសង្គម៥ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

Sokha Hotels

ព័ត៌មានពេញនិយម